ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាជាតិ នៅក្នុងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ…
Author: mnr
ប្រមុខក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំ នៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត ហៅកាត់ថា គ.ជ.ដ.ខ. នៅទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ.ជ.ដ.ខ. គឺជាយន្តការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដើម្បីពិនិត្យ…
អាជ្ញាធរខេត្តកណ្ដាល ផ្ដល់រង្វាន់ ២លានរៀល ចំពោះពលរដ្ឋណារាយការណ៍ពីបទល្មើស Scam Online ក្នុងភូមិសាស្ដ្រខេត្ត
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ផ្ដល់ព័ត៌មាន និងទីតាំងប្រព្រឹត្តបទល្មើស Scam Online ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។ នេះបើយោងតាមផេកផ្លូវការរបស់ លោក គួច…
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ បន្ទាប់ពីប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ លើកលែងទោសឱ្យលោក កឹម សុខា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពជា បានឱ្យដឹងថា ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ បន្ទាប់ពី ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យ លើកលែងទោសឱ្យលោក កឹម សុខា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី២៥ ខែឧសភា…
លោកគង់គឹមនីអភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជា អភិបាលខេត្តមណ្ឌលគិរីជំនួស លោកថងសាវុន
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភានេះ បានចេញព្រះរាជក្រឹត្យតែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី ជំនួសលោក ថង សាវុន។ សូមជម្រាបថា មុននឹងទទួលបានការតែងតាំង ជាអភិបាលខេត្ដមណ្ឌលគិរីនេះ លោក គង់ គឹមនី…
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជាមិនបានផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ក្នុងភូមិសាស្ត្រក្រុងសំរោង ឡើយ
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ទំព័រក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា…
ឯកឧត្តមបណ្ឌិត ងិន បាណាល់ អំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាប៉ុនប៉ងបំផ្លាញសុខសន្តិភាព
ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអំពាវនាវដល់ជនរួមជាតិ ពិសេសយុវជនជំនាន់ក្រោយ ត្រូវរួមគ្នារក្សាការពារសន្តិភាព ស្ថិរភាពនយោបាយឱ្យបានគង់វង្ស ហើយប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាប៉ុនប៉ងបំផ្លាញសុខសន្តិភាព។ ការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញរំលឹកខួប «ទិវាជាតិនៃការចងចាំ ២០ ឧសភា»…
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់ស្ថិតក្នុង ដំណាក់កាលចុងក្រោយហើយព្រមានវាយប្រហារប្រសិនបើកិច្ចព្រមព្រៀងបរាជ័យ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពី ថ្ងៃពុធទី២០ ខែឧសភាថាការចរចាជាមួយអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយបានព្រមានវាយប្រហារបន្ថែមទៀត លុះត្រាតែអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនេះ។ ៦សប្តាហ៍ចាប់តាំងពីលោក Trump បានផ្អាកប្រតិបត្តិការ Epic Fury សម្រាប់បទឈប់បាញ់ ការចរចាដើម្បីបញ្ចប់ សង្គ្រាមបានបង្ហាញវឌ្ឍនភាពតិចតួចរហូតមកដល់ពេលនេះ។ លោក Trump បាននិយាយនៅសប្តាហ៍នេះថា…
ក្រពើភ្នំ ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា ខណៈក្រពើភ្នំជាប្រភេទជិតផុតពូជបំផុត
មណ្ឌលគីរី ៖ អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល…
ក្រសួងឧស្សាហកម្ម ណែនាំពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋមនៃការប្រើប្រាស់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា ខណៈក្រសួងសង្កេតឃើញថា អ្នកប្រើយានយន្តអគ្គិសនីមួយចំនួនមានការយល់ដឹងពីស្តង់ដារសុវត្ថិភាពនៅមានកម្រិត។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងឧស្សាហកម្ម នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម បានជម្រាបជូនម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត និងនាំចូលតាមគ្រប់រូបភាពនូវយានយន្តអគ្គិសនីគ្រប់ប្រភេទដែលចរាចរលក់លើទីផ្សារនៅ កម្ពុជាទាំងអស់…
