អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីភរិយាទទួលមរណភាព

mnr By mnr September 30, 2026

កូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ត្រូវបានបញ្ជូនទៅវិទ្យាស្ថាន បេះដូងជាតិ (IJN) ក្នុងទីក្រុងកូឡាឡាំពួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ដើម្បីត្រួតពិនិត្យសុខភាព បន្ទាប់ពីភរិយារបស់លោកបានទទួលមរណភាពមួយថ្ងៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Mahathir ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជាប្រចាំ ហើយស្ថិត ក្នុងស្ថានភាពនឹងនរល្អ។

យោងតាមកូនប្រុសទី២របស់គាត់គឺលោក Mokhzani Mahathir បាននិយាយថា គ្មានការព្រួយបារម្ភណាមួយ ចំពោះការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ឪពុកគាត់នោះទេ។

លោក Mokhzani បានប្រាប់សារព័ត៌មាន Bernama នៅពេលទាក់ទងកាលពីថ្ងៃពុធថា “គាត់ត្រូវបានបញ្ជូនទៅពេទ្យ IJN ដើម្បីត្រួតពិនិត្យ។ រយៈពេល ២ថ្ងៃកន្លងមកនេះ ពិតជាមានភាពតានតឹងណាស់សម្រាប់លោក ប៉ុន្តែសម្រាប់ពេលនេះគាត់មិនអីទេ”។

លោកស្រី Sufi Yusoff លេខាធិការសារព័ត៌មានរបស់លោក Mahathir បាននិយាយថា លោក Mahathir មានអារម្មណ៍អស់កម្លាំង ហើយមិនបានសម្រាកគ្រប់គ្រាន់បន្ទាប់ពីការស្លាប់របស់លោកស្រី Hasmah ហើយពួកគេ កំពុងរង់ចាំការធ្វើរោគវិនិច្ឆ័យពីគ្រូពេទ្យ។

ប្រភព : CNA news