បារាំង ផ្ដល់ជំនួយជាង ២០០លានដុល្លារ ក្នុងវិស័យថាមពលនៅប្រទេសកម្ពុជា

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីរ៉ែនិងថាមពល បានឱ្យដឹងថា បារាំង ផ្ដល់ជំនួយជាង ២០០លានដុល្លារ ក្នុងវិស័យថាមពលនៅប្រទេសកម្ពុជា ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក កែវ រតនៈ បានសរសេររៀបរាប់ យ៉ាងដូច្នេះថា «ជំនួយ បារាំង មកវិស័យថាមពលជាង ២០០លានដុល្លារ និងការចុះហត្ថលេខា សិក្សាសមិទ្ធិលទ្ធភាព វិនិយោគរួមរវាង ក្រុមហ៊ុនបារាំង EDF និងក្រុមហ៊ុនរដ្ឋកម្ពុជា EDC លើគម្រោងវារីអគ្គិសនី ៦០០ មេហ្គាវ៉ាត់ថ្មីនៅខេត្តកោះកុង តម្លៃប៉ាន់ស្មានចន្លោះពី ៧០០-៩០០លានដុល្លារ ដែលជាផលប្រយោជន៍ថ្មី បន្ថែមធំមួយនៅថ្ងៃអនាគត ទាំងអស់នេះបានមក ដោយសារភាពជាម្ចាស់ផ្ទះរបស់កម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត»៕

