អេក្រង់កញ្ចក់ស្មាតហ្វូន បើកាច់នឹងបាក់ ប៉ុន្ដែហេតុអ្វីទើបស្មាតហ្វូនទំនើបៗបច្ចុប្បន្នអាចបត់អេក្រង់បាន ហើយមិនបាក់ ថែមទាំងមានគុណភាពខ្ពស់? តើអ្វីនៅពីក្រោយបច្ចេកវិទ្យាដ៏ពិសេសមួយនេះ? អេក្រង់អាចបត់បាន (Flexible Display Technology) ជាបច្ចេកវិទ្យាចុងក្រោយបំផុតលើស្មាតហ្វូន។ វាត្រូវបានវិវឌ្ឍពីអេក្រង់ OLED មក។ ហើយហេតុដែលជ្រើសយក អេក្រង់ OLED នោះក៏ព្រោះតែវាផលិតចេញពីវត្ថុធាតុសរីរាង្គ ដែលបញ្ចេញពន្លឺនៅពេលដែលចរន្តអគ្គិសនីឆ្លងកាត់ មិនត្រូវការពន្លឺអំពូលនោះទេ។…
Category: ព័ត៌មានបច្ចេកវិទ្យា
ពី iPhone 2G ដល់ iPhone 16 ក្រុមហ៊ុន Apple លក់ចេញសរុបបានប៉ុន្មានគ្រឿងហើយ?
រយៈពេលជិត ២០ ឆ្នាំ ក្រោយបញ្ចេញលក់ iPhone ដំបូងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានលក់ចេញទូរសព្ទ iPhone សរុបលើសពី ៣ ពាន់លានគ្រឿងមកហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៥។ ការលក់ចេញទូរសព្ទ iPhone តែងមានសន្ទុះកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមប្រសាសន៍…
កាមេរ៉ា AI បំពាក់តាមដងផ្លូវ អាចចាប់សញ្ញាអ្នកជិះល្មើសច្បាប់ គ្រោងជំនួសប៉ូលិសចរាចរណ៍!
ប្រព័ន្ធកាមេរ៉ា AI សម្រាប់គ្រប់គ្រងចរាចរណ៍ដែលទើបដាក់ដំណើរការនៅទីក្រុងហាណូយ បានរកឃើញការបំពានច្បាប់ចរាចរណ៍ចំនួន៣៩៣ករណី ក្នុងរយៈពេលត្រឹមតែបីថ្ងៃដំបូង។ នេះគឺជាជំហានសំខាន់មួយក្នុងការពង្រឹងសន្តិសុខចរាចរណ៍នៅរដ្ឋធានីវៀតណាម។ បើយោងតាមរបាយការណ៍ពីនាយកដ្ឋានប៉ូលិសចរាចរណ៍ហាណូយ ប្រព័ន្ធនេះត្រូវបានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ វាមានកាមេរ៉ា AI ជាង១៨០០គ្រឿង ដែលត្រូវបានដំឡើងនៅចំណុចប្រសព្វផ្លូវ១៩៥កន្លែង ផ្លូវធំៗ២៥ខ្សែ និងស្ពានសំខាន់ៗនានាទូទាំងទីក្រុង។ ប្រព័ន្ធនេះអាចរកឃើញការបំពានច្បាប់ចរាចរណ៍រហូតដល់២៨ប្រភេទផ្សេងៗ។ ក្នុងចំណោមការបំពានទាំង៣៩៣ករណីដែលត្រូវបានកត់ត្រាពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ…
