កូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ត្រូវបានបញ្ជូនទៅវិទ្យាស្ថាន បេះដូងជាតិ (IJN) ក្នុងទីក្រុងកូឡាឡាំពួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ដើម្បីត្រួតពិនិត្យសុខភាព បន្ទាប់ពីភរិយារបស់លោកបានទទួលមរណភាពមួយថ្ងៃ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Mahathir ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជាប្រចាំ ហើយស្ថិត ក្នុងស្ថានភាពនឹងនរល្អ។…
Category: ព័ត៌មានអរន្តជាតិ
ព្យុះទីហ្វុង Dujuan សម្លាប់មនុស្ស ៤នាក់នៅជប៉ុន និងផ្ទះ ៤៥.០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់
តូក្យូ៖ អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ ទី២២ ខែកញ្ញាថា ព្យុះទីហ្វុង Dujuan បានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៤នាក់ស្លាប់ និង ២២ នាក់រងរបួសនៅក្នុងប្រទេសជប៉ុន ខណៈដែលផ្ទះរាប់ពាន់ខ្នងនៅជិតទីក្រុងតូក្យូនៅតែគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះនេះបានបោកបក់ឆ្លងកាត់តំបន់នេះ។ ប្រទេសជប៉ុនតែងតែជួបប្រទះនឹងព្យុះទីហ្វុងខ្លាំងៗនៅចុងរដូវក្តៅ និងដើមរដូវស្លឹកឈើជ្រុះ ដោយមាន ព្យុះផ្សេងទៀតនៅរដូវកាលនេះដែលរំខានដល់ព្រឹត្តិការណ៍មួយចំនួននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីដែលកំពុងប្រារព្ធឡើងនៅក្នុងប្រទេស។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបាននិយាយថា…
ខេត្ត British Columbia ប្រទេសកាណាដា ប្តឹងក្រុមហ៊ុន OpenAI ក្នុងករណីបាញ់ប្រហារនៅសាលារៀន Tumbler Ridge
(រ៉យទ័រ) – ខេត្ត British Columbia បានប្តឹងក្រុមហ៊ុន OpenAl ក្នុងរដ្ឋ California កាលពីថ្ងៃចន្ទទី២១ ខែកញ្ញា ដោយនិយាយថា ការបាញ់ប្រហារដ៏ធំមួយនៅសាលារៀនមួយក្នុងខេត្តនេះអាចត្រូវបានការពារបាន ប្រសិនបើក្រុមហ៊ុននេះបានផ្តល់សញ្ញាព្រមានដល់អាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ថា ខ្មាន់កាំភ្លើងបានប្រើប្រាស់ ChatGPT ដើម្បីរៀបចំផែនការសម្លាប់រង្គាល។ បណ្តឹងដែលបានដាក់នៅតុលាការសហព័ន្ធ San Francisco…
គ្រោះថ្នាក់រថយន្តក្រុងនៅអេហ្ស៊ីបសម្លាប់មនុស្ស ១៦ នាក់
ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុង១គ្រឿងនៅភាគខាងកើតប្រទេស។ មនុស្ស ២៨ នាក់ផ្សេងទៀតបានរងរបួសនៅលើដងផ្លូវរវាងទីក្រុងសមុទ្រក្រហម Dahab និង Nuweiba ក្នុងខេត្ត South Sinai នៅព្រឹកថ្ងៃពុធទី២ ខែសីហា។ របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប និងហ្ស៊កដានីនិយាយថាមានជនជាតិហ្ស៊កដានីស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។ ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា រថយន្តសង្គ្រោះបន្ទាន់ចំនួន ២០…
អាជ្ញាធរថៃ ៖ ចំនួនមនុស្សស្លាប់បានកើន ៧នាក់ ក្នុងករណីបាញ់ប្រហារនៅសាលារៀន ប្រទេសថៃ
បាងកក ៖ អាជ្ញាធរនៅប្រទេសថៃ បានផ្តល់ព័ត៌មានបន្ថែមថា ចំនួនមនុស្សស្លាប់បានកើនដល់៧នាក់ ក្នុងករណីបាញ់ប្រហារមួយ កើតមានឡើងនៅសាលារៀន ក្នុងខេត្ត Nonthaburi ក្បែរទីក្រុងបាងកក នាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦។ អាជ្ញាធរថៃ បាននិយាយថា…
ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅភាគខាងត្បូងប្រទេស ប៉ាគីស្ថានសម្លាប់មនុស្ស ៣៤ នាក់
ទីភ្នាក់ងារគ្រោះមហន្តរាយខេត្តបាននិយាយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ថា ការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មមួយបានសម្លាប់កម្មករយ៉ាងហោចណាស់ ៣៤ នាក់នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ខណៈ ដែលក្រុមអ្នកជួយសង្គ្រោះកំពុងរុករកកម្មកររ៉ែដែលបាត់ខ្លួនបន្ថែមទៀត។ ការផ្ទុះនេះ ដែលសង្ស័យថាបណ្តាលមកពីឧស្ម័នមេតាន បានបំផ្ទុះអណ្តូងរ៉ែនៅជិតរដ្ឋធានីនៃខេត្ត Balochistan កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កឱ្យមានប្រតិបត្តិការជួយសង្គ្រោះដែលបានដំណើរការពេញមួយយប់។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត Balochistan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកព្រលឹមថ្ងៃសុក្រថា “យោងតាមព័ត៌មានដែលទទួលបានពីក្រុមសង្គ្រោះ សាកសពចំនួន…
ហ្វីលីពីនថ្កោលទោសវីដេអូ «រើសអើង ជាតិសាសន៍» របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចិន
ម៉ានីល៖ ប្រទេសហ្វីលីពីនបានថ្កោលទោសយ៉ាងខ្លាំងចំពោះកាសែតរដ្ឋចិន China Daily ចំពោះការ ចេញផ្សាយវីដេអូដែលបង្កើតឡើងដោយ Al ដែលពណ៌នាអំពីជនជាតិហ្វីលីពីនថាជាស្វា ដោយនិយាយថារូបភាព «រើសអើងជាតិសាសន៍» គឺជាការ «ប្រមាថ គួរឱ្យព្រួយបារម្ភ និងមិនអាចទទួលយកបាន» និងគ្មានមនុស្សធម៌។ ទីក្រុងម៉ានីលបានទាមទារឱ្យលុបវីដេអូដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់កាសែត China Daily នៅថ្ងៃទី 10…
កូរ៉េខាងជើង ប្តេជ្ញាកសាង នុយក្លេអ៊ែរ និងចារកម្មយោធា
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រ ទី១០ ខែកក្កដាថា កូរ៉េខាងជើងនឹងពង្រឹង កម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» ព្រមទាំងពង្រីកតួនាទីរបស់ទីភ្នាក់ងារចារកម្មយោធារបស់ខ្លួន ដែលផ្តោតលើប្រទេសកូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមនៅឡើយ ខណៈដែលជម្លោះឆ្នាំ ១៩៥០ ដល់ ១៩៥៣ របស់ពួកគេបានបញ្ចប់ដោយ គ្មានសន្ធិសញ្ញាសន្តិភាព។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀតចំពោះសំណើទន់ភ្លន់របស់ ប្រធានាធិបតីកូរ៉េខាងត្បូង…
លោក Erdogan ប្រធានាធិបតីតួរគី ជូនកាដូកាំភ្លើងខ្លីដល់មេដឹកនាំណាតូ
ម៉ាឌ្រីដ៖ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក មានការភ្ញាក់ផ្អើលបន្តិច នៅពេលត្រឡប់មកពី កិច្ចប្រជុំកំពូលណាតូ កាលពីថ្ងៃពុធទី៨ ខែកក្កដា នៅប្រទេសទួរគី ដោយបានឃើញថាកាំភ្លើងខ្លី និង គ្រាប់នៅក្នុងវ៉ាលី។ បន្ទាប់ពីមេដឹកនាំណាតូបានជួបប្រជុំកំពូលដ៏ចម្រូងចម្រាសនៅថ្ងៃពុធនៅទីក្រុងអង់ការ៉ា ម្ចាស់ផ្ទះគឺប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រគល់អំណោយមិនធម្មតាមួយដល់មេដឹកនាំគ្រប់គ្នានោះគឺកាំភ្លើងខ្លីមួយដើម រួមជាមួយគ្រាប់ពិតដែលបង្ហាញថាវាមិនមែនគ្រាន់តែសម្រាប់បង្ហាញនោះទេ។ លោក…
គ្រោះថ្នាក់ចរាចរណ៍បុកព្រះសង្ឃថៃស្លាប់កើនឡើងដល់ ១០ អង្គ
បាងកក៖ ព្រះសង្ឃថៃដែលរងគ្រោះថ្នាក់ចរាចរណ៍បានសុគតកើនឡើងដល់ ១០ អង្គហើយ។ករណីគ្រោះថ្នាក់នេះបណ្ដាលមកពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បាន បើកឡានដឹកទំនិញបុកក្បួនធម្មយាត្រានៅក្នុងប្រទេសថៃ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនៅ ថ្ងៃសុក្រ ទី៣ ខែកក្កដា។ ព្រះសង្ឃ ១០ អង្គផ្សេងទៀតនៅតែកំពុងព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ ព្រហស្បតិ៍ទី២ ខែកក្កដា ហើយ២អង្គស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមព័ត៌មានថ្មីៗបំផុតពីមន្ទីរពេទ្យ Mukdahan នៅភាគឦសាននៃប្រទេសថៃ។…
