ព្យុះទីហ្វុង Dujuan សម្លាប់មនុស្ស ៤នាក់នៅជប៉ុន និងផ្ទះ ៤៥.០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់

តូក្យូ៖ អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ ទី២២ ខែកញ្ញាថា ព្យុះទីហ្វុង Dujuan បានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៤នាក់ស្លាប់ និង ២២ នាក់រងរបួសនៅក្នុងប្រទេសជប៉ុន ខណៈដែលផ្ទះរាប់ពាន់ខ្នងនៅជិតទីក្រុងតូក្យូនៅតែគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះនេះបានបោកបក់ឆ្លងកាត់តំបន់នេះ។

ប្រទេសជប៉ុនតែងតែជួបប្រទះនឹងព្យុះទីហ្វុងខ្លាំងៗនៅចុងរដូវក្តៅ និងដើមរដូវស្លឹកឈើជ្រុះ ដោយមាន ព្យុះផ្សេងទៀតនៅរដូវកាលនេះដែលរំខានដល់ព្រឹត្តិការណ៍មួយចំនួននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីដែលកំពុងប្រារព្ធឡើងនៅក្នុងប្រទេស។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបាននិយាយថា មនុស្ស ៣នាក់បានស្លាប់នៅក្នុងតំបន់ Chiba និងម្នាក់នៅក្នុងតំបន់ Kanagawa ដែលខេត្តទាំងពីរនៅជិតទីក្រុងតូក្យូ។

ទីភ្នាក់ងារនេះបានបន្ថែមថា ប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ៦នាក់កំពុងបន្ត បន្ទាប់ពីការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។
លើសពីនេះ គ្រួសារជាង ៤៥.០០០ គ្រួសារនៅតំបន់ Chiba ជិតទីក្រុងតូក្យូនៅតែគ្មានអគ្គិសនីប្រើប្រាស់នៅរសៀលថ្ងៃអង្គារ ខណៈដែលផ្ទះជាង ៤៦០ ខ្នងត្រូវបានខូចខាត។
ប្រភព: CNA news



