ខេត្ត British Columbia ប្រទេសកាណាដា ប្តឹងក្រុមហ៊ុន OpenAI ក្នុងករណីបាញ់ប្រហារនៅសាលារៀន Tumbler Ridge

mnr By mnr September 22, 2026

(រ៉យទ័រ) – ខេត្ត British Columbia បានប្តឹងក្រុមហ៊ុន OpenAl ក្នុងរដ្ឋ California កាលពីថ្ងៃចន្ទទី២១ ខែកញ្ញា ដោយនិយាយថា ការបាញ់ប្រហារដ៏ធំមួយនៅសាលារៀនមួយក្នុងខេត្តនេះអាចត្រូវបានការពារបាន ប្រសិនបើក្រុមហ៊ុននេះបានផ្តល់សញ្ញាព្រមានដល់អាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ថា ខ្មាន់កាំភ្លើងបានប្រើប្រាស់ ChatGPT ដើម្បីរៀបចំផែនការសម្លាប់រង្គាល។

បណ្តឹងដែលបានដាក់នៅតុលាការសហព័ន្ធ San Francisco បានដាក់ឈ្មោះក្រុមហ៊ុន OpenAl និងនាយកប្រតិបត្តិគឺ លោក Sam Altman ជាចុងចោទ។

សូមបញ្ជាក់ផងដែរថា ការបាញ់ប្រហារដ៏សោកសៅមួយបានកើតឡើងនៅសាលាមធ្យមសិក្សា Tumbler Ridge ក្នុងខេត្ត British Columbia ប្រទេសកាណាដា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមនុស្ស ៩នាក់ ភាគច្រើនជាកុមារ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនេះ។

ក្រុមសុវត្ថិភាពរបស់ក្រុមហ៊ុនបានដឹងពីខ្មាន់កាំភ្លើងឈ្មោះ Jesse Van Rootselaar បន្ទាប់ពីការសន្ទនារបស់នាងអំពីអំពើហិង្សាដោយកាំភ្លើង ប៉ុន្តែក្រុមហ៊ុនមិនបានជូនដំណឹងដល់ប៉ូលីសទេ។

ប្រភ: Reuters