សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ មន្ដ្រីពំ្រដែនរបស់រាជរដ្ឋាភិបាល មិនបានលួចឯកភាពបោះបង្គោល ចូលកាត់ដីឱ្យគេនោះទេ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា មន្ដ្រីព្រំដែន របស់រាជរដ្ឋាភិបាលកម្ពុជា មិនបានលួចឯកភាពបោះបង្គោលចូលកាត់ដីឱ្យគេនោះទេ ខណៈពួកគាត់បានការពារទឹកដីជាមួយកងទ័ពគ្រប់វិនាទី។ ការថ្លែងប្រកាសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសបានចោទ ប្រកាន់មកលើរាជរដ្ឋាភិបាល និងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ថា…

សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនពរយ៉ាងកក់ក្តៅ ជូនចំពោះលោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយទាំងអស់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ សម្តេចបានជូនពរឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយក្នុងការលេងកម្សាន្ត។ ក្នុងសារជូនពរនោះ សម្តេចធិបតី ក៏បានបួងសួងជូនពរឱ្យប្រជាពលរដ្ឋទាំងអស់…

អ្នកដំណើរជាង ៤០នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលកាន់បិណ្ឌ ១០ថ្ងៃ

ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃកាន់បិណ្ឌ១ ដល់បិណ្ឌ១០ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន៨៤ករណី បណ្តាលឱ្យមានអ្នកស្លាប់ ៤៣នាក់ និងរងរបួសធ្ងន់ស្រាល១១៨នាក់។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុនៃគ្រោះថ្នាក់ទាំងនោះ រួមមាន លើសល្បឿនកំណត់៣៥ករណី មិនគោរពសិទ្ធិ…

ADB ផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួន២ ដឹកនាំដោយស្ត្រីនៅកម្ពុជា

September 30, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ ដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ដែលនឹងជួយគាំទ្រក្រុមហ៊ុនទាំងពីរជំរុញឱកាសកំណើនថ្មី និងរួម ចំណែក ដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ នេះបើយោងតាមលិខិតរបស់ ADB។ ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះនឹងជួយក្រុមហ៊ុនកែច្នៃអាហារ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការសង្គ្រោះជីវិតរបស់ពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល

September 29, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។ ការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពី សម្តេច ចុះត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកញ្ញា…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញស្ថាប័នតុលាការ ត្រូវដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័ស ដើម្បីធានាការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ

September 25, 2026 ព័ត៌មានជាតិ

កែប ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជំរុញដល់មន្ត្រីតុលាការ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារ ជាពិសេសការដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័ស ត្រឹមត្រូវ និងស្របតាមច្បាប់ ដើម្បីធានាការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី…

កំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងខេត្តសៀមរាប ត្រូវបានផ្អាកចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

September 25, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។ ការផ្អាកនេះ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងខ្លាំងធ្វើឱ្យលិច លង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រខេត្ត។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹក…

អភិបាលខេត្តពោធិ៍សាត់ ណែនាំឱ្យពង្រឹងគុណភាពអប់រំ និងដោះស្រាយបញ្ហាសិស្សបោះបង់ការសិក្សា

September 21, 2026 ព័ត៌មានជាតិ

ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពនៃការអប់រំ និងយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ រកឫសគល់នៃបញ្ហាសិស្សបោះបង់ការសិក្សា ដើម្បីស្វែងរកដំណោះស្រាយជួយពួកគាត់ឱ្យបានទាន់ពេលវេលា។ ការថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា…

ឯកឧត្ដមបណ្ឌិត ងិន បាណាល់ អញ្ជើញជួបសំណេះសំណាល ព្រមទាំងលើកទឹកចិត្តដល់និវត្តជន និងជនពិការក្នុងស្រុកបាភ្នំ

September 20, 2026 ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខលោកតា លោកយាយ អ៊ំ ពូ មីង ជានិវត្តជន និងបងប្អូនជនពិការសរុបចំនួន ២៣៣ នាក់ មកពីបណ្ដាឃុំទាំង ៩ នៃស្រុកបាភ្នំ ខេត្តព្រៃវែង។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកបាភ្នំ នៅថ្ងៃទី…

ឯកឧត្ដមបណ្ឌិត ងិន បាណាល់ អញ្ជើញជួបសំណេះសំណាល និងសម្តែងការកោតសរសើរដល់ «កងទ័ពអាវស» នៅស្រុកបាភ្នំ

September 20, 2026 ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យចំនួន ២០២ អង្គ/នាក់ ដែលអញ្ជើញមកពីមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពទាំង៩ នៃស្រុកបាភ្នំ ខេត្តព្រៃវែង។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកបាភ្នំ នៅថ្ងៃទី ១៩ ខែកញ្ញា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ…