គ្រោះថ្នាក់រថយន្តក្រុងនៅអេហ្ស៊ីបសម្លាប់មនុស្ស ១៦ នាក់

ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុង១គ្រឿងនៅភាគខាងកើតប្រទេស។

មនុស្ស ២៨ នាក់ផ្សេងទៀតបានរងរបួសនៅលើដងផ្លូវរវាងទីក្រុងសមុទ្រក្រហម Dahab និង Nuweiba ក្នុងខេត្ត South Sinai នៅព្រឹកថ្ងៃពុធទី២ ខែសីហា។
របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប និងហ្ស៊កដានីនិយាយថាមានជនជាតិហ្ស៊កដានីស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។


ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា រថយន្តសង្គ្រោះបន្ទាន់ចំនួន ២០ គ្រឿងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីផ្តល់ជំនួយសង្គ្រោះបឋម និងជម្លៀសអ្នករងរបួស។ មូលហេតុនៃគ្រោះថ្នាក់នៅមិនទាន់ដឹងនៅឡើយទេ។
សូមបញ្ជាក់ផងដែរថា តំបន់នេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
ប្រភព: BBC news


