កូរ៉េខាងជើង ប្តេជ្ញាកសាង នុយក្លេអ៊ែរ និងចារកម្មយោធា

mnr By mnr July 10, 2026

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រ ទី១០ ខែកក្កដាថា កូរ៉េខាងជើងនឹងពង្រឹង កម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» ព្រមទាំងពង្រីកតួនាទីរបស់ទីភ្នាក់ងារចារកម្មយោធារបស់ខ្លួន ដែលផ្តោតលើប្រទេសកូរ៉េខាងត្បូង។

ទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមនៅឡើយ ខណៈដែលជម្លោះឆ្នាំ ១៩៥០ ដល់ ១៩៥៣ របស់ពួកគេបានបញ្ចប់ដោយ គ្មានសន្ធិសញ្ញាសន្តិភាព។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀតចំពោះសំណើទន់ភ្លន់របស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដោយដាក់ឈ្មោះទីក្រុងសេអ៊ូលថាជាសត្រូវ និងប្រកាសខ្លួនឯងថាជារដ្ឋនុយក្លេអ៊ែរ “ដែលមិនអាចបកក្រោយវិញបាន”។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់ទីក្រុងព្យុងយ៉ាង(KCNA) បាននិយាយថា បញ្ហាទាំងនេះត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំមួយរបស់គណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាច កាលពីថ្ងៃព្រហស្បតិ៍។

របាយការណ៍នេះបានឲ្យដឹងថា កិច្ចប្រជុំបានសម្រេចលើវិធានការដូចជា «ការពង្រឹងកម្លាំង នុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ»។

ប្រភព: CNA news