ហ្វីលីពីនថ្កោលទោសវីដេអូ «រើសអើង ជាតិសាសន៍» របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចិន

mnr By mnr July 17, 2026

ម៉ានីល៖ ប្រទេសហ្វីលីពីនបានថ្កោលទោសយ៉ាងខ្លាំងចំពោះកាសែតរដ្ឋចិន China Daily ចំពោះការ ចេញផ្សាយវីដេអូដែលបង្កើតឡើងដោយ Al ដែលពណ៌នាអំពីជនជាតិហ្វីលីពីនថាជាស្វា ដោយនិយាយថារូបភាព «រើសអើងជាតិសាសន៍» គឺជាការ «ប្រមាថ គួរឱ្យព្រួយបារម្ភ និងមិនអាចទទួលយកបាន» និងគ្មានមនុស្សធម៌។

ទីក្រុងម៉ានីលបានទាមទារឱ្យលុបវីដេអូដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់កាសែត China Daily នៅថ្ងៃទី 10 ខែកក្កដាចេញ។ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការ អត្ថាធិប្បាយទេ។

សូមបញ្ជាក់ដែរថាវីដេអូ ដែលបង្កើតឡើងដោយ Al របស់កាសែត China Daily ត្រូវបានបង្ហោះនៅថ្ងៃទី១០ ខែកក្កដា ស្របពេលជាមួយនឹងព្រឹត្តិការណ៍ហ្វីលីពីនដែលប្រារព្ធខួបលើកទី១០ នៃសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឱ្យហ្វីលីពីឈ្នះ ពាក់ព័ន្ធនឹង “ការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងថាមិនមានសុពលភាព”។ ដែលទីក្រុងប៉េកាំងបានបដិសេធំពោះសេចក្តីសម្រេចនេះ។

ប្រភព: CNA news