នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៧

mnr By mnr July 29, 2026

កណ្ដាល ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញប្រគល់បណ្ណដីធ្លីជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ត្រី បានថ្លែងថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីនាព្រឹកថ្ងៃនេះ ឆ្លុះបញ្ចាំងពីការវិវឌ្ឍជាក់ស្តែងនូវការអនុវត្តកម្មវិធីជាក់ស្តែងរបស់រាជរដ្ឋាភិបាល លើគោលនយោបាយដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋលើការកាន់កាប់មិនច្បាស់លាស់។

សូមរំលឹកថា គិតមកដល់បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការវាស់វែងដីសរុបបានចំនួន ១៣,៩៥៦,៤៧៩ក្បាលដី ស្មើនឹង ១០៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន, ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុបចំនួន ៩,៦៤១,៨៥៧បណ្ណ ស្មើនឹង ៨៦%នៃក្បាលដីសរុប និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨,៧៦៥,៤១៩បណ្ណ៕