អ្នកបើកបររថភ្លើងបុកឡានក្រុងនៅទីក្រុងបាងកកត្រូវបានចោទប្រកាន់

មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទទី១៨ខែឧសភាថា អ្នកបើកបររថភ្លើងដែលបានបុកជាមួយឡានក្រុងនៅបាងកកដែលបានសម្លាប់មនុស្សចំនួន ៨ នាក់នោះត្រូវបានធ្វើតេស្តវិជ្ជមានសារធាតុញៀន និងត្រូវបានចោទប្រកាន់ ពីបទបើកបរមិនប្រុងប្រយ័ត្ន។ អាជ្ញាធរបាននិយាយថា រថភ្លើងដឹកទំនិញបានបុកជាមួយឡានក្រុងសាធារណៈនៅរសៀល ថ្ងៃសៅរ៍នៅចំណុចប្រសព្វដ៏មមាញឹកមួយក្នុងទីក្រុងបាងកក ដោយរថយន្តនោះបានឆាបឆេះ និង មនុស្ស ៣០ នាក់បានរងរបួស។ លោក UrumRom Koondejsumrit ប្រធានស្ថានីយ៍ប៉ូលីសក្នុងតំបន់ដែលគ្រោះថ្នាក់បានកើតឡើង បាននិយាយថា ប៉ូលីសបានចោទប្រកាន់អ្នកបើកបររថភ្លើង…

ចក្រភពអង់គ្លេសនឹងបញ្ជូនដ្រូន យន្តហោះចម្បាំង និងនាវាចម្បាំង ចូលរួមការពារសន្តិសុខច្រកសមុទ្រ Hormuz

ឡុងដ៍៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងរួមចំណែកឧបករណ៍ប្រមាញ់មីនស្វ័យប្រវត្តិ យន្តហោះចម្បាំង Typhoon និង នាវាចម្បាំង HMS Dragon ទៅក្នុងបេសកកម្មការពាររួមគ្នា ដែលមានគោលបំណងធានាសុវត្ថិភាពការដឹកជញ្ជូន ទំនិញនៅក្នុងច្រកសមុទ្រ Hormuz។ រដ្ឋមន្ត្រីក្រសួងការពារជាតិ…

ក្រុមគ្រួសារជនជាតិអាមេរិកពីរនាក់ដែលជាប់ពន្ធនាគារនៅប្រទេសចិន ជំរុញឲ្យលោក Trump ស្វែងរកការដោះលែង

ប៉េកាំង៖ ក្រុមគ្រួសារជនជាតិអាមេរិកពីរនាក់ដែលជាប់ឃុំឃាំងនៅក្នុងប្រទេសចិនរយៈពេលជាងមួយទសវត្សរ៍កំពុងជំរុញឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ស្វែងរកការដោះលែងពួកគេ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់លោកជាមួយមេដឹកនាំចិន ស៊ី ជីនពីង នៅសប្តាហ៍នេះ។ ករណីទាំងនេះពាក់ព័ន្ធនឹងលោកស្រី Dawn Michelle Hunt អាយុ ៥៤ ឆ្នាំ ជាវិចិត្រករម្នាក់មកពីតំបន់ Chicago និងជាអតីតអ្នកបម្រើលើយន្តហោះ និងលោក…

ជនសង្ស័យក្នុងការប៉ុនប៉ងធ្វើឃាត លោក Trump ថាខ្លួនគ្មានទោស

វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភាបុរសដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯពិធីជប់លៀងអ្នកយកព័ត៌មាននៅសេតវិមានកាលពីខែមុន បានអះអាងថាខ្លួនមិនមានទោស។ លោក Cole Allen អាយុ ៣១ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា មិនបាននិយាយនៅក្នុងតុលាការទេ ខណៈដែលមេធាវី របស់គាត់គឺលោក Tezira Abe…

លោក Trump ដាក់ឱសានវាទឲ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងម្ដងទៀត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញឱសានវាទមួយកាលពីថ្ងៃពុធ ទី៦ ខែឧសភាឱ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ឬប្រឈមមុខនឹងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងឡើងវិញរបស់សហរដ្ឋអាមេរិក។នេះជាការផ្លាស់ប្តូរគោលនយោបាយភ្លាមៗចុងក្រោយបង្អស់របស់លោកត្រាំ។ «ប្រសិនបើពួកគេមិនយល់ស្របទេ ការទម្លាក់គ្រាប់បែកនឹងចាប់ផ្តើម ហើយជាអកុសល វានឹងមានកម្រិតខ្ពស់ និងទំហំធំជាងពេលមុនៗទាំងអស់»។ ក្រោយមក លោកត្រាំបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ PBS ថា លោកមានសុទិដ្ឋិនិយមអំពីការឈានដល់កិច្ចព្រមព្រៀង…

ប្រទេសថៃអនុម័តប្រាក់កម្ចីចំនួន ១២,២ ពាន់លានដុល្លារអាមេរិក ព្រោះវិបត្តិមជ្ឈិមបូព៌ា

បាងកក៖ ប្រទេសថៃបានអនុម័តកញ្ចប់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួន ១២,២ ពាន់លានដុល្លារអាមេរិកនៅ ថ្ងៃអង្គារ ទី៥ ខែឧសភា ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមមជ្ឈិមបូព៌ា ដែលជាផែនការ ខ្ចីប្រាក់ដ៏ធំបំផុតមួយរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍។ គណៈរដ្ឋមន្ត្រីបាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជំរុញការចំណាយក្នុងស្រុក និង បន្ធូរបន្ថយការលំបាកផ្នែកសេដ្ឋកិច្ច ខណៈដែលអតិផរណាកើនឡើង និងកំណើនយឺតដោយក្រសួងហិរញ្ញវត្ថុកាលពីសប្តាហ៍ មុនបានកាត់បន្ថយការព្យាករណ៍កំណើន GDP របស់ខ្លួនមកត្រឹម ១.៦…

អ៊ីស្រាអែលវាយប្រហារលីបង់សម្លាប់បុគ្គលិកជួយសង្គ្រោះ ៣នាក់

នាយករដ្ឋមន្ត្រីលីបង់បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «បទឧក្រិដ្ឋដ៏សាហាវយង់ឃ្នង» ក្នុងការកំណត់គោលដៅ និងសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់ការពារជនស៊ីវិល ដែលក្នុងនោះ៣នាក់ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ២ដងរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។ ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារ២លើកជាប់ៗគ្នារបស់អ៊ីស្រាអែល លើអគារមួយនៅក្នុងទីក្រុង Majdal Zoun កាលពីថ្ងៃអង្គារទី២៨ ខែមេសាបានសម្លាប់មនុស្ស៥នាក់ រួមទាំងក្រុមអ្នកជួយសង្គ្រោះ៣នាក់ ដែលបានទៅជួយអ្នករងរបួសក្នុងការវាយប្រហារដំបូងរបស់អ៊ីស្រាអែលលើអគារគោលដៅនោះ។ អ្នកនាំពាក្យម្នាក់នៃកងការពារជនស៊ីវិលលីបង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកជួយសង្គ្រោះទាំងបីនាក់ដំបូងឡើយត្រូវបានជាប់នៅក្រោមគំនរបាក់បែកដោយការវាយប្រហារ លើកទី២របស់អ៊ីស្រាអែល ហើយក្រោយមកត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងការវាយប្រហារនោះ។…

Trump មិនសប្បាយចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ 

ឌូបៃ/វ៉ាស៊ីនតោន ថ្ងៃទី ២៨ ខែមេសា (រ៉យទ័រ) – មន្ត្រីអាមេរិកម្នាក់បាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំមិនពេញចិត្ត នឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ស្តីពីការបញ្ចប់សង្គ្រាមរយៈពេល2ខែនេះទេ ដោយបានធ្វើឱ្យក្តីសង្ឃឹមបានថយចុះសម្រាប់ដំណោះស្រាយ ចំពោះជម្លោះដែលបានរំខានដល់ការផ្គត់ផ្គង់ប្រេង ជំរុញអតិផរណា និងសម្លាប់មនុស្សរាប់ពាន់នាក់។ សំណើចុងក្រោយរបស់អ៊ីរ៉ង់ស្នើទុករបៀបវារៈកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មួយឡែករហូតដល់សង្គ្រាមត្រូវបានបញ្ចប់ ហើយជម្លោះលើការដឹកជញ្ជូនពីឈូងសមុទ្រត្រូវបានដោះស្រាយ។ មន្ត្រីអាមេរិកម្នាក់ដែលបានជម្រាបជូននៅក្នុងកិច្ចប្រជុំរបស់ប្រធានាធិបតីកាលពីថ្ងៃចន្ទទី២៧ ខែមេសាជាមួយទីប្រឹក្សារបស់គាត់ បាននិយាយថា…

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅប្រទេសរុស្ស៊ី ខណៈលោក Trump ថាអ៊ីរ៉ង់អាចCallមកនិយាយគ្នា

វ៉ាស៊ីនតោន/អ៊ីស្លាម៉ាបាដ ថ្ងៃទី ២៧ ខែមេសា (រ៉យទ័រ) – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៊ីរ៉ង់អាចទូរស័ព្ទទៅ ប្រសិនបើខ្លួនចង់ចរចាបញ្ចប់សង្គ្រាមរយៈពេល២ខែ ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងតេអេរ៉ង់បានចុះចតនៅប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីស្វែងរកការគាំទ្រពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ក្តីសង្ឃឹមនៃការរស់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពបានរសាត់បាត់ទៅនៅថ្ងៃសៅរ៍ នៅពេលដែលលោក Trump បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដដោយបេសកជនរបស់លោកគឺ…

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib បានដកបណ្តឹងឧទ្ធរណ៍

គូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលកំពុងជាប់ពន្ធនាគារ បានដកបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលបដិសេធសំណើរបស់លោកក្នុងការអនុវត្តទោសឃុំខ្លួននៅក្នុងផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក The Edge នៅថ្ងៃចន្ទ ទី២៧ ខែមេសា ដោយដកស្រង់ឯកសាររបស់តុលាការ។ ក្រុមអ្នកច្បាប់ដែលតំណាងឱ្យលោក Najib បានជូនដំណឹងដល់តុលាការឧទ្ធរណ៍នៅ ថ្ងៃទី ៣…