អ្នកបើកបររថភ្លើងបុកឡានក្រុងនៅទីក្រុងបាងកកត្រូវបានចោទប្រកាន់

mnr By mnr May 19, 2026

មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទទី១៨ខែឧសភាថា អ្នកបើកបររថភ្លើងដែលបានបុកជាមួយឡានក្រុងនៅបាងកកដែលបានសម្លាប់មនុស្សចំនួន ៨ នាក់នោះត្រូវបានធ្វើតេស្តវិជ្ជមានសារធាតុញៀន និងត្រូវបានចោទប្រកាន់ ពីបទបើកបរមិនប្រុងប្រយ័ត្ន។

អាជ្ញាធរបាននិយាយថា រថភ្លើងដឹកទំនិញបានបុកជាមួយឡានក្រុងសាធារណៈនៅរសៀល ថ្ងៃសៅរ៍នៅចំណុចប្រសព្វដ៏មមាញឹកមួយក្នុងទីក្រុងបាងកក ដោយរថយន្តនោះបានឆាបឆេះ និង មនុស្ស ៣០ នាក់បានរងរបួស។

លោក UrumRom Koondejsumrit ប្រធានស្ថានីយ៍ប៉ូលីសក្នុងតំបន់ដែលគ្រោះថ្នាក់បានកើតឡើង បាននិយាយថា ប៉ូលីសបានចោទប្រកាន់អ្នកបើកបររថភ្លើង ដែលបានរងរបួសផងដែរ និងអ្នកយាមឆ្លងកាត់ ផ្លូវដែកម្នាក់កាលពីថ្ងៃអាទិត្យ ពីបទធ្វេសប្រហែសដែលបណ្តាលឱ្យមានរបួស និងស្លាប់។ លោកបានបន្ថែមថា អ្នកបើកបរត្រូវបានផ្អាកពីការបើកបរ។

រដ្ឋាភិបាលនឹងផ្តល់សំណងចំនួន ២,៣៩ លានបាត (៧៣.០០០ ដុល្លារអាមេរិក) ដល់គ្រួសារ ជនរងគ្រោះដែលបានស្លាប់ម្នាក់ៗ នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Siripong Angkasakulkiat បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ។

លោក Siripong បានមានប្រសាសន៍ថា អ្នកដែលរងរបួសនឹងទទួលបានប្រាក់ចន្លោះពី ៤.០០០ ដុល្លារអាមេរិក ទៅ ៣០.៦០០ ដុល្លារ អាមេរិក។

ប្រភព: CNA news