រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅប្រទេសរុស្ស៊ី ខណៈលោក Trump ថាអ៊ីរ៉ង់អាចCallមកនិយាយគ្នា

វ៉ាស៊ីនតោន/អ៊ីស្លាម៉ាបាដ ថ្ងៃទី ២៧ ខែមេសា (រ៉យទ័រ) – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៊ីរ៉ង់អាចទូរស័ព្ទទៅ ប្រសិនបើខ្លួនចង់ចរចាបញ្ចប់សង្គ្រាមរយៈពេល២ខែ ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងតេអេរ៉ង់បានចុះចតនៅប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីស្វែងរកការគាំទ្រពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

ក្តីសង្ឃឹមនៃការរស់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពបានរសាត់បាត់ទៅនៅថ្ងៃសៅរ៍ នៅពេលដែលលោក Trump បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដដោយបេសកជនរបស់លោកគឺ Steve Witkoff និង Jared Kushner។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានធ្វើដំណើរទៅរកអ្នកសម្របសម្រួលប៉ាគីស្ថាននិងអូម៉ង់កាលពីថ្ងៃអាទិត្យ មុនពេលហោះហើរទៅកាន់ប្រទេសរុស្ស៊ី។

អ៊ីរ៉ង់បានទាមទារជាយូរមកហើយឲ្យទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការបង្កើនសារធាតុ អ៊ុយរ៉ាញ៉ូម ដែលទីក្រុងតេអេរ៉ង់និយាយថាខ្លួនស្វែងរកសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ប៉ុន្តែ មហាអំណាចលោកខាងលិចនិយាយថា អ៊ីរ៉ង់មានគោលបំណងកសាងអាវុធនុយក្លេអ៊ែរ។
ទោះបីជាផ្អាកការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ក៏មិនទាន់មានកិច្ចព្រមព្រៀង ណាមួយត្រូវបានឈានដល់លើលក្ខខណ្ឌដើម្បីបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ជំរុញអតិផរណាផងដែរ។
ប្រភព: Reuters



