អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib បានដកបណ្តឹងឧទ្ធរណ៍

mnr By mnr April 27, 2026

គូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលកំពុងជាប់ពន្ធនាគារ បានដកបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលបដិសេធសំណើរបស់លោកក្នុងការអនុវត្តទោសឃុំខ្លួននៅក្នុងផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក The Edge នៅថ្ងៃចន្ទ ទី២៧ ខែមេសា ដោយដកស្រង់ឯកសាររបស់តុលាការ។

ក្រុមអ្នកច្បាប់ដែលតំណាងឱ្យលោក Najib បានជូនដំណឹងដល់តុលាការឧទ្ធរណ៍នៅ ថ្ងៃទី ៣ ខែមេសាថា ខ្លួនកំពុងដាក់ “សេចក្តីជូនដំណឹងសម្រាប់ការដក” បណ្តឹងឧទ្ធរណ៍នេះបើយោងតាមឯកសាររបស់តុលាការដែលបានឃើញដោយសារព័ត៌មានក្នុងស្រុក។

ឯកសារនេះត្រូវបានគេរាយការណ៍ថាមិនបានបញ្ជាក់ពីមូលហេតុនៃការដកបណ្ដឹងនោះទេ។

លោក Najib ត្រូវបានរកឃើញថាមានទោសពីបទពុករលួយជាបន្តបន្ទាប់ទាក់ទងនឹងតួនាទីរបស់គាត់នៅក្នុងរឿងអាស្រូវ 1MDB ដែលមានតម្លៃរាប់ពាន់លានដុល្លារ។

លោកបានជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនៅពន្ធនាគារ Kajang ចាប់តាំងពីខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានកាត់ទោសពីបទពុករលួយ និងលាងលុយកខ្វក់ក្នុងករណីមួយក្នុងចំណោមករណីជាច្រើន ដែលជាប់ទាក់ទងនឹងការលួចប្រាក់រាប់ពាន់លានដុល្លារពី 1Malaysia Development Berhad ដែលជាមូលនិធិរដ្ឋដែលលោកបានជួយបង្កើតឡើងក្នុងឆ្នាំ២០០៩ ក្នុងពេលដែលលោកនៅជានាយករដ្ឋមន្ត្រី។

ប្រភព: CNA news