សហរដ្ឋអាមេរិកថា ខ្លួនមិនជំទាស់នឹងការចូលរួមរបស់អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Cup ទេ

វ៉ាស៊ីនតោន ថ្ងៃទី ២៣ ខែមេសា៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ទី២៣ ខែមេសាថា ទីក្រុងវ៉ាស៊ីនតោនមិនមានការជំទាស់ណាមួយចំពោះកីឡាករអ៊ីរ៉ង់ដែលចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ នោះទេ ប៉ុន្តែលោកបានបន្ថែមថា កីឡាករទាំងនោះនឹងមិនត្រូវបាន អនុញ្ញាតឱ្យនាំយកមនុស្សដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) មក ជាមួយឡើយ។

លោក Rubio បានប្រាប់អ្នកយកព័ត៌មានថា «សហរដ្ឋអាមេរិកមិនបានប្រាប់ពួកគេថាពួកគេមិនអាចមកបានទេ»។
ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បាននិយាយផងដែរថា រដ្ឋបាលរបស់លោក «មិនចង់ប៉ះពាល់ដល់អត្តពលិកនោះទេ» ដែលលោកបាននិយាយឡើងនៅឯសេតវិមាន។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា នៅ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
លោក Paolo Zampolli ដែលជាអ្នកតំណាងរបស់លោក Trump ដែលមិនមានទំនាក់ទំនងជាផ្លូវការជាមួយព្រឹត្តិការណ៍ World Cup ពីមុនបានលើកឡើងថា ប្រទេសអ៊ីតាលីគួរតែជំនួសប្រទេសអ៊ីរ៉ង់នៅក្នុងការប្រកួតនេះ។
បច្ចុប្បន្ននេះនៅមិនមានការលើកឡើងថា អ៊ីរ៉ង់នឹងដកខ្លួន ឬត្រូវបានហាមឃាត់មិនឱ្យ ចូលរួមការប្រកួត នោះទេ។
ប្រភព: CNA news


