ជប៉ុន ផ្ដល់ឥណទានសម្បទាន ៤៦លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍ បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ប្រទេសជប៉ុន សម្រេចផ្ដល់ឥណទានសម្បទាន ៤៦លានដុល្លាអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា «គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍ បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)»។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។
គម្រោងនេះ ដែលបានចុះហត្ថលេខានៅ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃនេះ មានទឹកប្រាក់ចំនួន ៦.៩០៨.០០០.០០០ យ៉េន (ប្រមាណ ៤៦.០០០.០០០ ដុល្លារអាមេរិក)៕





