លោក Trump ដាក់ឱសានវាទឲ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងម្ដងទៀត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញឱសានវាទមួយកាលពីថ្ងៃពុធ ទី៦ ខែឧសភាឱ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ឬប្រឈមមុខនឹងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងឡើងវិញរបស់សហរដ្ឋអាមេរិក។នេះជាការផ្លាស់ប្តូរគោលនយោបាយភ្លាមៗចុងក្រោយបង្អស់របស់លោកត្រាំ។

«ប្រសិនបើពួកគេមិនយល់ស្របទេ ការទម្លាក់គ្រាប់បែកនឹងចាប់ផ្តើម ហើយជាអកុសល វានឹងមានកម្រិតខ្ពស់ និងទំហំធំជាងពេលមុនៗទាំងអស់»។
ក្រោយមក លោកត្រាំបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ PBS ថា លោកមានសុទិដ្ឋិនិយមអំពីការឈានដល់កិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថាវាមានឱកាសល្អណាស់ក្នុងការបញ្ចប់ ហើយប្រសិនបើវាមិនបញ្ចប់ទេ យើងត្រូវត្រលប់ទៅទម្លាក់គ្រាប់បែកលើពួកគេវិញ»។

សូមបញ្ជាក់ផងដែរថា អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការមិនព្រមបោះបង់ចោលសារធាតុអ៊ុយរ៉ាញ៉ូមដែលខ្លួនបានចម្រាញ់ ដែលខ្លួនអះអាងថា មិនមែនសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរទេ។
ប្រភព: CNA news


