ចក្រភពអង់គ្លេសនឹងបញ្ជូនដ្រូន យន្តហោះចម្បាំង និងនាវាចម្បាំង ចូលរួមការពារសន្តិសុខច្រកសមុទ្រ Hormuz

mnr By mnr May 13, 2026

ឡុងដ៍៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងរួមចំណែកឧបករណ៍ប្រមាញ់មីនស្វ័យប្រវត្តិ យន្តហោះចម្បាំង Typhoon និង នាវាចម្បាំង HMS Dragon ទៅក្នុងបេសកកម្មការពាររួមគ្នា ដែលមានគោលបំណងធានាសុវត្ថិភាពការដឹកជញ្ជូន ទំនិញនៅក្នុងច្រកសមុទ្រ Hormuz។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បានប្រកាសពីការប្តេជ្ញាចិត្តនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតជាមួយសមភាគីជាង ៤០ រូបមកពីប្រទេសនានាដែលពាក់ព័ន្ធ នឹងបេសកកម្មនេះ។លោកបាននិយាយថា ការងារនេះនឹងចាប់ផ្តើមដំណើរការនៅពេលដែលលក្ខខណ្ឌអនុញ្ញាត។

លោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាមួយសម្ព័ន្ធមិត្តរបស់យើង បេសករួមគ្នានេះនឹង មានលក្ខណៈការពារ ឯករាជ្យ និងអាចទុកចិត្តបាន»។

បញ្ជាក់ដែរថា សង្គ្រាមអ៊ីរ៉ង់បានកាត់បន្ថយចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសយ៉ាងខ្លាំង ដោយរំខានដល់ការនាំចេញប្រេង និងធ្វើឱ្យតម្លៃថាមពលកើនឡើង។ ប្រហែល១ភាគ៥នៃប្រេងរបស់ពិភពលោកឆ្លងកាត់ច្រកសមុទ្រនេះ។

ប្រភព: Reuters