មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការចំពោះមន្រ្តីអាវុធហត្ថម្នាក់ ក្រោយបង្ហោះសកម្មភាព និងប្រើសំដីមិនសមរម្យនៅតាមបណ្តាញសង្គមហ្វេសប៊ុក

mnr By mnr May 14, 2026

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការចំពោះមន្រ្តីអាវុធហត្ថម្នាក់ ក្រោយបង្ហោះសកម្មភាព និងប្រើសំដីមិនសមរម្យនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមិនស័ក្តិសមជាកងកម្លាំង។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្គាល់ថា បុគ្គលរូបនេះពិតជាមានឈ្មោះជាមន្រ្តីអាវុធហត្ថមែន តែមិនទាន់បញ្ជាក់ថានៅអង្គភាពណា។

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កងរាជអាវុធហត្ថ បន្តធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមទិសស្លោករបស់ខ្លួន គឺប្រទេសជាតិត្រូវតែការពារ, ប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្រ្កាប។ សូមគាំទ្រចំពោះចំណាត់ការចំពោះបុគ្គលមន្រ្តីដែលប្រព្រឹត្តទង្វើមិនសមរម្យ និងការបង្ហាញអំនួតយសស័ក្តិ នាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋ៕