ជនសង្ស័យក្នុងការប៉ុនប៉ងធ្វើឃាត លោក Trump ថាខ្លួនគ្មានទោស

វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភាបុរសដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯពិធីជប់លៀងអ្នកយកព័ត៌មាននៅសេតវិមានកាលពីខែមុន បានអះអាងថាខ្លួនមិនមានទោស។
លោក Cole Allen អាយុ ៣១ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា មិនបាននិយាយនៅក្នុងតុលាការទេ ខណៈដែលមេធាវី របស់គាត់គឺលោក Tezira Abe បានចូលខ្លួនបំភ្លឺជំនួសគាត់។ ការចោទប្រកាន់ទាំងនោះរួមមាន ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ការវាយប្រហារលើមន្ត្រីសហព័ន្ធ និងបទល្មើសប្រើប្រាស់អាវុធ។

ព្រះរាជអាជ្ញាចោទប្រកាន់ថា លោក Allen បានបាញ់កាំភ្លើងខ្លីមួយដើមទៅលើភ្នាក់ងារសេវាសម្ងាត់អាមេរិកម្នាក់ ហើយបានវាយលុកចូលចំណុចត្រួតពិនិត្យសន្តិសុខមួយ ក្នុងការវាយប្រហារដែលត្រូវបានរារាំងទៅលើលោក Trump និងសមាជិកផ្សេងទៀតនៃរដ្ឋបាលរបស់លោក នៅឯពិធីអាហារពេលល្ងាចអ្នកយកព័ត៌មានសេតវិមាន។

ដោយឡែក ព្រះរាជអាជ្ញាគ្រោងនឹងឆ្លើយតបនឹងបណ្តឹងផ្លូវច្បាប់របស់មេធាវីការពារក្តីត្រឹមថ្ងៃទី ២២ ខែឧសភា ខាងមុខនេះ។
ប្រភព: Reuters


