ព្រៃវែង ៖ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិស័យសុខាភិបាល និងក្រោមការដឹកនាំតម្រង់ទិសពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជួបសំណេះសំណាល ពិនិត្យ…
Author: mnr
កូរ៉េខាងជើង និងចិន បើកសេវាកម្មរថភ្លើងដឹកអ្នកដំណើរឡើងវិញ បន្ទាប់ពីផ្អាករយៈពេល៦ឆ្នាំ
សេអ៊ូល៖ សំបុត្ររថភ្លើងដឹកអ្នកដំណើរលើកដំបូងក្នុងរយៈពេល៦ឆ្នាំពីទីក្រុងប៉េកាំងទៅកាន់រដ្ឋធានីព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើងត្រូវបានលក់អស់មុនពេលចេញដំណើរនៅថ្ងៃទី ១២ ខែមីនា នេះបើយោងតាមការិយាល័យលក់សំបុត្រផ្លូវការមួយនៅទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃអង្គារ ទី១០ ខែមីនា។ ការបន្តសេវាកម្មផ្លូវដែក ដែលត្រូវបានផ្អាកចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 ក្នុងឆ្នាំ ២០២០ បានធ្វើឱ្យទំនាក់ទំនងដឹកជញ្ជូនដ៏សំខាន់រវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តសេដ្ឋកិច្ចចម្បងរបស់ខ្លួនបាបើកដំណើរការឡើងវិញ។ យោងតាមការិយាល័យលក់សំបុត្រនៅទីក្រុងប៉េកាំង សំបុត្រសម្រាប់ការធ្វើដំណើរនេះ ដែលត្រូវបានកំណត់ចំពោះអ្នកធ្វើដំណើរដែលកាន់ទិដ្ឋាការអាជីវកម្ម ត្រូវបានទិញដោយសហគ្រិន មន្ត្រីរដ្ឋាភិបាល និងអ្នកយកព័ត៌មាន។…
មេដឹកនាំចិនកាន់ទុក្ខមរណភាពរបស់លោកព្រឹទ្ធាចារ្យវ័យ ១០៩ ឆ្នាំនៃបក្សកុម្មុយនិស្ត
ប៉េកាំង៖ មេដឹកនាំចិននៅថ្ងៃអង្គារ ទី១០ ខែមីនា បានគោរពវិញ្ញាណក្ខន្ធលោក Song Ping ជាសមាជិកបក្សកុម្មុយនិស្តដែលមានអាយុវែងជាងគេនៃស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតនៅក្នុងបក្សកុម្មុយនិស្តចិន ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុននៅទីក្រុងប៉េកាំងក្នុងជន្មាយុ ១០៩ ឆ្នាំ។ លោកប្រធានាធិបតី ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ឈៀង និងសមាជិកដទៃទៀតនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបច្ចុប្បន្នរបស់បក្ស បានចូលរួមក្នុងពិធីបុណ្យជូនដំណើរសមាជិកមេដឹកនាំនយោបាយនៃសាធារណរដ្ឋប្រជាមានិតចិន។ មេដឹកនាំចិនបានឈរស្ងៀមស្ងាត់ដើម្បីគោរពវិញ្ញាណក្ខន្ធ…
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវបានតែងតាំងជា…
ជនបរទេសខុសច្បាប់ ៧២៤នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ៧២៤នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី៧ ដល់ ១០ ខែមីនា ឆ្នាំ២០២៦នេះ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា…
ពលរដ្ឋកម្ពុជា ជិត ៦០០នាក់ កំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ និងបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ខណៈពលរដ្ឋខ្មែរនៅទីនោះមានសុវត្ថិភាពទាំងអស់គ្នា។ សេចក្តីប្រកាសរបស់ក្រសួងចេញផ្សាយ នៅថ្ងៃ១០ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់មជ្ឈិមបូព៌ាបានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាព របស់ពួកគេ។…
តម្លៃប្រេងធ្លាក់ចុះ បន្ទាប់ពីលោក Trump ព្រមានអ៊ីរ៉ង់អំពីច្រកសមុទ្រ Hormuz
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារទី១០ មីនា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់កុំឱ្យបិទផ្លូវដឹកជញ្ជូនដ៏សំខាន់មួយចំពោះការផ្គត់ផ្គង់ថាមពលពិភពលោក។ លោកបាននិយាយនៅលើបណ្ដាញសង្គមថា «ប្រសិនបើអ៊ីរ៉ង់ធ្វើអ្វីដែលបញ្ឈប់លំហូរប្រេងនៅក្នុងច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិកនឹងវាយប្រហារខ្លាំងជាងការវាយប្រហារនេះដល់ទៅ២០ដង»។ តម្លៃប្រេងបានឡើងដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ ដោយសារការភ័យខ្លាចថាសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នឹងបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារយៈពេលយូរ ប៉ុន្តែបានធ្លាក់ចុះវិញបន្ទាប់ពីលោក Trump ថាសង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ លោកបានមានប្រសាសន៍ថា ការជួញដូរប្រេងនឹង…
រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ជាថ្មីនូវការបន្តគាំទ្រឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ និងសិស្ស-និស្សិត ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ
បន្ទាយមានជ័យ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត ទាំងអស់ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងនិស្សិត…
សប្ដាហ៍ទី១ នៃខែមីនា មានគ្រោះអគ្គិភ័យកើតឡើង ៨ករណីទៀត នៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។ ករណីអគ្គិភ័យដែលបានកើតឡើងមាននៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ…
អភិបាលខេត្តបាត់ដំបង ជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ត្រូវពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះ ដែលអាចបង្កហានិភ័យ
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញអាជ្ញាធរ ក្រុង ស្រុក ត្រូវចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះដែលអាចបង្កហានិភ័យ ខណៈប្រេងនៅតែបន្តនាំចូល និងមានក្នុងស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ ការជំរុញរបស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ…
