អារ៉ាប់រួមថាដ្រូនដែលបានវាយប្រហាររោងចក្រនុយក្លេអ៊ែរមានប្រភពមកពីអ៊ីរ៉ាក់

mnr By mnr May 20, 2026

ឌូបៃ៖ ប្រទេសអារ៉ាប់រួម នៅថ្ងៃអង្គារ ទី១៩ ខែឧសភា បាននិយាយថា ដ្រូនដែលបានកំណត់គោលដៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួនកាលពីសប្តាហ៍មុន បានមកពីប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារជាច្រើនលើកចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាបានចាប់ផ្តើម។

កាលពីថ្ងៃអាទិត្យដ្រូន១គ្រឿងបានវាយប្រហារម៉ាស៊ីនផលិតអគ្គិសនីមួយគ្រឿង នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់ពិភពអារ៉ាប់នៅ Barakah ក្នុងតំបន់ Abu Dhabi ដោយបង្កឱ្យ មានអគ្គីភ័យប៉ុន្តែមិនបណ្តាលឱ្យមានរបួស ឬការលេចធ្លាយវិទ្យុសកម្មនោះទេ។ ដ្រូន២គ្រឿងផ្សេងទៀត ត្រូវបានស្ទាក់ចាប់បាន។

ក្រសួងបានបន្ថែមថា អាជ្ញាធរបានស្ទាក់ចាប់ដ្រូនចំនួន៦គ្រឿងទៀតក៏មកពីប្រទេសអ៊ីរ៉ាក់ផងដែរ​ ហើយ «បានព្យាយាមកំណត់គោលដៅលើតំបន់ស៊ីវិល និងតំបន់សំខាន់ៗ» ក្នុងរយៈពេល ៤៨ ម៉ោងកន្លងមក។

ប្រភព: CNA news