ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ៖ ការអភិវឌ្ឍវិស័យអប់រំ មិនអាចខ្វះការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងពង្រឹងការគ្រប់គ្រងសាលារៀនបានឡើយ

September 4, 2026 ព័ត៌មានជាតិ

ព្រះវិហារ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំ មិនអាចខ្វះការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការពង្រឹងការគ្រប់គ្រងសាលារៀនបានឡើយ ដោយត្រូវបន្តលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពគ្រូបង្រៀន ពង្រឹងការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា និងធានាបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់សិស្សានុសិស្ស។ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន…

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ផ្ញើសារអបអរសាទរ និងលើកទឹកចិត្តដល់សិស្សទទួលបាននិទ្ទេស A នៅស្រុកបាភ្នំ

September 2, 2026 ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងមោទនភាពជាខ្លាំង ចំពោះក្មួយៗសិស្សានុសិស្សចំនួន ១៣នាក់ ក្នុងនោះស្រី ៨នាក់ នៅក្នុងស្រុកបាភ្នំ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ គឺនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលថ្មីៗនេះ។ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះភាពតស៊ូ ព្យាយាម និងការយកចិត្តទុកដាក់រៀនសូត្ររបស់ក្មួយៗ ព្រមទាំងការលះបង់យ៉ាងធំធេងរបស់ឪពុកម្តាយ…

កម្ពុជា បញ្ជាក់សារជាថ្មីថា តាមពិត គឺភាគីថៃនោះទេ ដែលបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន

September 2, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន ដូច្នេះ ភាគីថៃ ដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ…

ក្រសួងកសិកម្ម ៖ ធនធានជលផលកំពុងរងគ្រោះថ្នាក់មានចំនួន ៥៨ប្រភេទ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ជូនជាថ្មីនូវធនធានជលផលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ប្រភេទ ក្នុងនោះមានទឹកសាប ២៩ប្រភេទ និងទឹកប្រៃ ២៩ប្រភេទ។ អគ្គនាយកដ្ឋានជលផល ខិតខំអប់រំ និងផ្សព្វផ្សាយអំពីប្រភេទធនធានទាំងនេះតាមគ្រប់មធ្យោបាយនិងគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ។ ជាមួយគ្នានេះ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តបង្ក្រាបបណ្ដាញឆបោក Online Scams ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែសីហា…

នាយករដ្ឋមន្ដ្រីកម្ពុជា ប្រាប់មេដឹកនាំសភាថា កងទ័ពថៃ នៅតែបន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាប្រទេសនានា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កងទ័ពថៃ នៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគី។ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត…

នគរបាល ណែនាំសន្ដិសុខឯកជន រាយការណ៍ករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស Online Scams

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដរាយការណ៍ករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស Online Scams ទៅកាន់សមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋាន និងមិនត្រូវគប់គិតជាមួយឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមទីតាំងដែលខ្លួនទទួលខុសត្រូវដាច់ខាត។ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៨៩ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ…

នគរបាលខេត្តកំពង់ធំ បង្ក្រាបក្រុមឆក់ទូរសព្ទ និងប្លន់ម៉ូតូចំនួន ៧នាក់

កំពង់ធំ ៖ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, កម្លាំងនគរបាលបានសហការគ្នាយ៉ាងសកម្មក្នុងការតាមប្រមាញ់ និងបង្ក្រាបក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ទូរសព្ទក្នុងស្រុកស្ទោង និងសង្ស័យមានជាប់ពាក់ព័ន្ធនឹងមុខសញ្ញាប្លន់កាប់យកម៉ូតូនៅខេត្តផ្សេងទៀត។ ប្រតិបត្តិការនេះបានឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ និងដកហូតម៉ូតូចំនួន៣គ្រឿង ខណៈជនសង្ស័យចំនួន២នាក់ទៀតបានរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។…

នគរបាល ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams មួយទីតាំងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ

ឧត្ដរមានជ័យ ៖ ‎កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយទីតាំង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមអនុសាសន៍ណែនាំ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោងតាមបទបញ្ជារបស់ លោក មាន…

ផ្លូវ ៣ខ្សែ ក្នុងខេត្តត្បូងឃ្មុំ និងក្រចេះ តម្លៃជិត ៤៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រចេះ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត…