នគរបាល ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams មួយទីតាំងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ

mnr By mnr August 26, 2026

ឧត្ដរមានជ័យ ៖ ‎កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយទីតាំង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមអនុសាសន៍ណែនាំ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោងតាមបទបញ្ជារបស់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាល ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងស្កែមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានមនុស្សចំនួន ២នាក់។

ប្រតិបត្តិការនេះ ‎ដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ កុំព្យូទ័រចំនួន ២គ្រឿង , ទូរសព្ទចំនួន២គ្រឿង (IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង និងIPhone ១៤pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង)។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕