អាជ្ញាធរខេត្តកំពត ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ស្ថិតនៅស្រុកទឹកឈូ

កំពត ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះរួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយ និងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត…

មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការចំពោះមន្រ្តីអាវុធហត្ថម្នាក់ ក្រោយបង្ហោះសកម្មភាព និងប្រើសំដីមិនសមរម្យនៅតាមបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការចំពោះមន្រ្តីអាវុធហត្ថម្នាក់ ក្រោយបង្ហោះសកម្មភាព និងប្រើសំដីមិនសមរម្យនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមិនស័ក្តិសមជាកងកម្លាំង។ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្គាល់ថា បុគ្គលរូបនេះពិតជាមានឈ្មោះជាមន្រ្តីអាវុធហត្ថមែន តែមិនទាន់បញ្ជាក់ថានៅអង្គភាពណា។ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កងរាជអាវុធហត្ថ បន្តធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមទិសស្លោករបស់ខ្លួន…

នគរបាលរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់ ពាក់ព័ន្ធបទល្មើសលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

ភ្នំពេញ ៖ នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន ៣នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណីផ្សេងគ្នា ក្នុងនោះ លួចរថយន្តបាន ៣ករណី និងលួចផ្លាកលេខរថយន្ត ៣ករណី។ ការបង្រ្កាបជនសង្ស័យបានសម្រេចនៅពេលនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន…

កម្ពុជា-អាម៉េរិក ពិភាក្សាស្វែងរកមធ្យោបាយ ដើម្បីធានាឱ្យបានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការបរទេស បានឱ្យដឹងថា…

អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន ឱ្យមានប្រសិទ្ធភាព

បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពបំផុត។ ការណែនាំរបស់ លោក សុខ លូ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។…

៤ខែ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទទួលបានចំណូលជាង ១២លានដុល្លារ

ភ្នំពេញ ៖ រយៈពេល ៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៨៥ដុល្លារអាម៉េរិក)។  បើតាមរបាយការណ៍ អគ្គនាយកដ្ឋានរដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី…

៤ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៣ពាន់លានដុល្លារ

ភ្នំពេញ ៖ រយៈពេល៤ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៣ពាន់លានដុល្លារ កើនឡើង១៩.៩% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង ១៩ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍ បានបញ្ជាក់ថា រយៈពេល ៤ខែ…

រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti…

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការដាក់ឱ្យដំណើរការ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន» ជាជំហានយុទ្ធសាស្ត្រថ្មីមួយ ក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំ

ភ្នំពេញ៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។  លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា…

កម្ពុជា បន្ដបណ្ដេញជនជាតិចិន ១៦៥នាក់ទៀត ពាក់ព័ន្ធករណី Online Scams ចេញពីប្រទេស

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ១៦៥នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ ស សុខា…