គ្រោះធម្មជាតិ រន្ទះបាញ់គោងាប់១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី

mnr By mnr May 29, 2026

យោងតាមរបាយការណ៍ផ្លូវការពីរដ្ឋបាលឃុំជ័យឧត្ដម បានឱ្យដឹងថា រន្ទះបាញ់សត្វគោ ខាងលើនេះកើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១:២០នាទីរសៀល បណ្តាលអោយគោ១៩ក្បាល ងាប់ភ្លាមៗ ក្នុងនោះ ភូមិថ្មី ចំនួន៩ក្បាល និងភូមិស្រែឈូកចំនួន ១០ក្បាល ។

មន្ទីរព័ត៌មានខេត្តរតនគិរី បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារសត្វគោទាំងនោះស្ថិតនៅទីវាល និងក្រោមដើមឈើ ដែលជាចំណុចស្រូបចរន្តអគ្គិសនីងាយរងគ្រោះបំផុតនៅពេលមានភ្លៀងផ្គរ។ ហេតុការណ៍នេះបានបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិយ៉ាងធំធេងដល់ក្រុមគ្រួសារកសិកររងគ្រោះ។

អាជ្ញាធរអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅដើមរដូវវស្សានេះ ដោយជៀសវាងការលែង ឬចងសត្វពាហនៈនៅទីវាលទូលាយ និងក្រោមដើមឈើខ្ពស់ៗ ក្នុងពេលដែលមានមេឃរកកល្បនឹងភ្លៀង ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕