ក្រពើភ្នំ ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា ខណៈក្រពើភ្នំជាប្រភេទជិតផុតពូជបំផុត

មណ្ឌលគីរី ៖ អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល…

ក្រសួងឧស្សាហកម្ម ណែនាំពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋមនៃការប្រើប្រាស់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា ខណៈក្រសួងសង្កេតឃើញថា អ្នកប្រើយានយន្តអគ្គិសនីមួយចំនួនមានការយល់ដឹងពីស្តង់ដារសុវត្ថិភាពនៅមានកម្រិត។  យោងតាមសេចក្ដីណែនាំរបស់ក្រសួងឧស្សាហកម្ម នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម បានជម្រាបជូនម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត និងនាំចូលតាមគ្រប់រូបភាពនូវយានយន្តអគ្គិសនីគ្រប់ប្រភេទដែលចរាចរលក់លើទីផ្សារនៅ កម្ពុជាទាំងអស់…

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទូតហូឡង់ អំពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ ទុតហូឡង់ អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងមានស្រាប់រវាងប្រទេសទាំងពីរ។ ការថ្លែងប្រាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក…

ក្រសួងបរិស្ថាន ៖ ការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់

ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការចូលរួមការពារសត្វព្រៃ ហើយការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។  ក្រសួងបរិស្ថាន បានសម្ដែងការសោកស្តាយចំពោះការស្លាប់សត្វប្រើសមួយក្បាល ដោយសារតែមានជម្លោះជាមួយសត្វឆ្កែ របស់អ្នកស្រុកនៃសហគមន៍មូលដ្ឋានរស់នៅក្បែរព្រៃ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កន្លងមកនេះ។ ការអភិរក្សសត្វប្រើស …

សត្វប្រើសញីមានផ្ទៃពោះមួយក្បាល ត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌ 

ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន មានក្តីរំជួលចិត្ត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រហឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។ សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបានឡើយ។…

រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការពង្រីកការផ្ដល់សេវាអប់រំកុមារតូច ជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការពង្រីកការផ្ដល់សេវាអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ ដោយធានាថា «កុមារគ្រប់រូបមានការចាប់ផ្តើមដ៏យុត្តិធម៌ ខណៈពេលដែលយើងកំពុងកសាងសង្គមដែលមានសមធម៌ មានផលិតភាព និងមានភាពធន់ជាងមុន» ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រី្ត ហង់ជួន…

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បិទចរាចរណ៍ឈប់ឱ្យប្រើផ្លូវវាង និងបើកឱ្យចរាចរណ៍លើស្ពានដែកបេឡេតិ៍ឆ្លងកាត់ស្ទឹងមេទឹក

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទឈប់ឱ្យប្រើប្រាស់ផ្លូវវាងក្រាលដីល្បាយថ្ម និងការបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេតិ៍ឆ្លងកាត់ស្ទឹងមេទឹក ស្ថិតនៅវាលវែង ខេត្តពោធិ៍សាត់។ បើតាមសេចក្ដីជូនដំណឹង, ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានទឹកហូរខ្លាំងបណ្តាលឱ្យផ្លូវវាង ក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ១៧១+៦៩៧ ស្ថិតក្នុងឃុំថ្មដា…

រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ យុវវ័យសម័យនេះ ត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន…

អាជ្ញាធរឃុំស្ពឺ ក ចុះធ្វើសំបុត្រអាពាហ៍ពិពាហ៍ជូនប្រជាពលរដ្ឋ នៅកន្លែងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍តែម្ដង

ស្រុកបាភ្នំ ៖ ដោយមានការស្នើសុំពីប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលឃុំស្ពឺ (ក) នៃស្រុកបាភ្នំ ខេត្តព្រៃវែង និងមន្ត្រីអត្រានុកូលដ្ឋាន បានចុះទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ ជូនប្រជាពលរដ្ឋ នៅកន្លែងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍របស់គាត់តែម្ដង។ ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍នេះ បានធ្វើឡើងស្ថិតនៅភូមិស្ដៅកោង ឃុំស្ពឺ (ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។…

កម្ពុជា-ឡាវ បន្តសហការជំរុញអនុវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានបន្តសហការជំរុញអនុវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦…