សម្តេចតេជោហ៊ុនសែន ប្រសិទ្ធនាមផ្ទះភៀសសឹកនៅស្លក្រាមស្រុកស្វាយចេកថា «ភូមិរង់ចាំ»

mnr By mnr June 9, 2026

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រសិទ្ធនាមមណ្ឌលបណ្តោះអាសន្នស្លក្រាមនៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថាទោះបីជាប្រសិទ្ធនាមជា «ភូមិរង់ចាំ» ប៉ុន្តែ សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា មិនបោះបង់ការទាមទារដីខ្មែរមកវិញនោះទេ ដោយទឹកដីត្រូវតែទាមទារយកត្រឡប់មកវិញឱ្យទាល់តែបានសម្រាប់ប្រជាពលរដ្ឋ។

សម្តេចតេជោ មានប្រសាសន៍ថាឥឡូវជាដំបូងខ្ញុំចង់ប្រសិទ្ធនាមហេតុអីយើងត្រូវកសាងផ្ទះតើផ្ទះនេះភូមិនេះគួរដាក់ឈ្មោះអីខ្ញុំសំណូមពរចេះយើងមិនមែនធ្វើភូមិនេះហើយបោះបង់ចោលការទាមទារដីរបស់យើងទេ។ភូមិនេះខ្ញុំសុំស្នើដាក់ថាភូមិរង់ចាំ

ជាមួយនឹងការប្រកាសប្រសិទ្ធនាមថាជាភូមិរង់ចាំរួចហើយសម្តេចតេជោ ក៏បានស្នើឱ្យមានការជាភូមិរង់ចាំទី១ឬភួមរង់ចាំទី២ព្រោះភូមិនេះមានធំទូលាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋជាជនភៀសសឹកក្នុងការបង្កើតមុខរបរនានា។

សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថាទឹកដីខ្មែរដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ ដោយទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺតាមផ្លូវចរចាដោយសន្តិវិធី៕