មេដឹកនាំអឺរ៉ុបត្រៀមខ្លួនគាំទ្រការចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី

ឡុងដ៍/គៀវ ថ្ងៃទី ៧ ខែមិថុនា (រ៉យទ័រ) – មេដឹកនាំនៃប្រទេសអង់គ្លេស អាល្លឺម៉ង់ និង បារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេគាំទ្រសំណើសម្រាប់កិច្ចចរចារវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បី ព្យាយាមធានាបាននូវបទឈប់បាញ់ ហើយអឺរ៉ុបនឹងដើរតួនាទីមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer អធិការបតីអាល្លឺម៉ង់ Friedrich Merz និងប្រធានាធិបតីបារាំង Emmanuel Macron បាន «សរសើរ» ការអំពាវនាវរបស់លោក Zelensky ឲ្យបញ្ចប់សង្គ្រាម និងសំណើសម្រាប់ការសន្ទនាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដោយមានការចូលរួមយ៉ាងសកម្មពីសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោក Zelensky បានស្នើឲ្យមានកិច្ចចរចាទល់មុខជាមួយលោក ពូទីន អំពីការបញ្ចប់សង្គ្រាម ដែលឥឡូវនេះ ស្ថិតក្នុងឆ្នាំទី៥ហើយ ប៉ុន្តែលោកត្រូវបានប្រធានាធិបតីរុស្ស៊ីបដិសេធ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ថ្នាក់ដឹកនាំបានសរសើរការអំពាវនាវរបស់លោកប្រធានាធិបតី Zelensky ឲ្យបញ្ចប់សង្គ្រាម ដែលបានចរចាតាមមធ្យោបាយការទូត ដូចដែលបានចែងក្នុងលិខិតរបស់លោកផ្ញើ ទៅកាន់ប្រធានាធិបតីរុស្សី»។
ប្រភព: Reuters


