សម្តេចធិបតី ៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…

អាជ្ញាធរខេត្តកំពត ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ស្ថិតនៅស្រុកទឹកឈូ

កំពត ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះរួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយ និងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត…

មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការចំពោះមន្រ្តីអាវុធហត្ថម្នាក់ ក្រោយបង្ហោះសកម្មភាព និងប្រើសំដីមិនសមរម្យនៅតាមបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការចំពោះមន្រ្តីអាវុធហត្ថម្នាក់ ក្រោយបង្ហោះសកម្មភាព និងប្រើសំដីមិនសមរម្យនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមិនស័ក្តិសមជាកងកម្លាំង។ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្គាល់ថា បុគ្គលរូបនេះពិតជាមានឈ្មោះជាមន្រ្តីអាវុធហត្ថមែន តែមិនទាន់បញ្ជាក់ថានៅអង្គភាពណា។ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កងរាជអាវុធហត្ថ បន្តធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមទិសស្លោករបស់ខ្លួន…

ចក្រភពអង់គ្លេសនឹងបញ្ជូនដ្រូន យន្តហោះចម្បាំង និងនាវាចម្បាំង ចូលរួមការពារសន្តិសុខច្រកសមុទ្រ Hormuz

ឡុងដ៍៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងរួមចំណែកឧបករណ៍ប្រមាញ់មីនស្វ័យប្រវត្តិ យន្តហោះចម្បាំង Typhoon និង នាវាចម្បាំង HMS Dragon ទៅក្នុងបេសកកម្មការពាររួមគ្នា ដែលមានគោលបំណងធានាសុវត្ថិភាពការដឹកជញ្ជូន ទំនិញនៅក្នុងច្រកសមុទ្រ Hormuz។ រដ្ឋមន្ត្រីក្រសួងការពារជាតិ…

នគរបាលរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់ ពាក់ព័ន្ធបទល្មើសលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

ភ្នំពេញ ៖ នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន ៣នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណីផ្សេងគ្នា ក្នុងនោះ លួចរថយន្តបាន ៣ករណី និងលួចផ្លាកលេខរថយន្ត ៣ករណី។ ការបង្រ្កាបជនសង្ស័យបានសម្រេចនៅពេលនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន…

កម្ពុជា-អាម៉េរិក ពិភាក្សាស្វែងរកមធ្យោបាយ ដើម្បីធានាឱ្យបានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការបរទេស បានឱ្យដឹងថា…

អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន ឱ្យមានប្រសិទ្ធភាព

បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពបំផុត។ ការណែនាំរបស់ លោក សុខ លូ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។…

ក្រុមគ្រួសារជនជាតិអាមេរិកពីរនាក់ដែលជាប់ពន្ធនាគារនៅប្រទេសចិន ជំរុញឲ្យលោក Trump ស្វែងរកការដោះលែង

ប៉េកាំង៖ ក្រុមគ្រួសារជនជាតិអាមេរិកពីរនាក់ដែលជាប់ឃុំឃាំងនៅក្នុងប្រទេសចិនរយៈពេលជាងមួយទសវត្សរ៍កំពុងជំរុញឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ស្វែងរកការដោះលែងពួកគេ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់លោកជាមួយមេដឹកនាំចិន ស៊ី ជីនពីង នៅសប្តាហ៍នេះ។ ករណីទាំងនេះពាក់ព័ន្ធនឹងលោកស្រី Dawn Michelle Hunt អាយុ ៥៤ ឆ្នាំ ជាវិចិត្រករម្នាក់មកពីតំបន់ Chicago និងជាអតីតអ្នកបម្រើលើយន្តហោះ និងលោក…

ជនសង្ស័យក្នុងការប៉ុនប៉ងធ្វើឃាត លោក Trump ថាខ្លួនគ្មានទោស

វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភាបុរសដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯពិធីជប់លៀងអ្នកយកព័ត៌មាននៅសេតវិមានកាលពីខែមុន បានអះអាងថាខ្លួនមិនមានទោស។ លោក Cole Allen អាយុ ៣១ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា មិនបាននិយាយនៅក្នុងតុលាការទេ ខណៈដែលមេធាវី របស់គាត់គឺលោក Tezira Abe…

៤ខែ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទទួលបានចំណូលជាង ១២លានដុល្លារ

ភ្នំពេញ ៖ រយៈពេល ៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៨៥ដុល្លារអាម៉េរិក)។  បើតាមរបាយការណ៍ អគ្គនាយកដ្ឋានរដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី…