ជនជាតិវៀតណាម ១៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា បន្ទាប់ពីលួចស្នាក់នៅខុសច្បាប់

mnr By mnr July 16, 2026

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិវៀតណាម ១៩នាក់ពាក់ ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីប្រទេសកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញ ជនជាតិវៀតណាម សរុបចំនួន ១៩នាក់ ស្រី០៨នាក់ ពាក់ ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន អត់ប្រថាប់ត្រា ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី (ខេត្តព្រៃវែង)។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ៕