មេដឹកនាំកូរ៉េខាងជើង និងចិនប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា នៅទីក្រុងព្យុងយ៉ាង ហើយបានព្រមព្រៀងគ្នាពង្រីកកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ នេះបើយោងតាមការចុះផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA…

កម្ពុជា ពង្រឹងវិធានការបង្ការ ទប់ស្កាត់ការលួចបង្វែរយកសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាកំពុងពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ដើម្បីបង្ការនិងទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំ ទៅផលិតគ្រឿងញៀនខុសច្បាប់។ នេះជាវិធានការដើម្បីការពារសុចរិតភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ សុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានរំលេចក្នុងសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។ អញ្ជើញជាអធិបតីតំណាង លោក…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ 

បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តដល់អង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ ឱ្យទទួលបានការអប់រំជាថ្នាលឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងធនធានមនុស្ស ឱ្យកាន់តែមានគុណភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។  ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា…

សម្តេចតេជោហ៊ុនសែន ប្រសិទ្ធនាមផ្ទះភៀសសឹកនៅស្លក្រាមស្រុកស្វាយចេកថា «ភូមិរង់ចាំ»

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រសិទ្ធនាមមណ្ឌលបណ្តោះអាសន្នស្លក្រាមនៅស្រុកស្វាយចេកថា «ភូមិរង់ចាំ» ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថាទោះបីជាប្រសិទ្ធនាមជា «ភូមិរង់ចាំ» ប៉ុន្តែ សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា មិនបោះបង់ការទាមទារដីខ្មែរមកវិញនោះទេ ដោយទឹកដីត្រូវតែទាមទារយកត្រឡប់មកវិញឱ្យទាល់តែបានសម្រាប់ប្រជាពលរដ្ឋ។ សម្តេចតេជោ…

មេដឹកនាំអឺរ៉ុបត្រៀមខ្លួនគាំទ្រការចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី

ឡុងដ៍/គៀវ ថ្ងៃទី ៧ ខែមិថុនា (រ៉យទ័រ) – មេដឹកនាំនៃប្រទេសអង់គ្លេស អាល្លឺម៉ង់ និង បារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេគាំទ្រសំណើសម្រាប់កិច្ចចរចារវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បី…

អភិបាលខេត្តតាកែវ មន្រ្តីប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាម ពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពអ្នកប្រើប្រាស់

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ។ ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាព សាខាជុំវិញខេត្ត ក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ លោក វ៉ី…

លោក Zelensky ចង់ជួបពិភាក្សាទល់មុខគ្នាជាមួយលោក Putin

លោក Volodymyr Zelensky បានអំពាវនាវឱ្យមានជំនួបទល់មុខគ្នារវាងលោក និងលោក Vladimir Putin ដើម្បីពិភាក្សាបញ្ចប់សង្គ្រាម។ នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី មេដឹកនាំអ៊ុយក្រែនបាននិយាយថា វានឹង «ខុស ក្នុងការរង់ចាំ» រហូតដល់មានសង្គ្រាមនៅអឺរ៉ុបក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ម្តងទៀតដោយបន្ថែមថា សន្តិភាពអាចកើតឡើង «តាមរយៈការចូលរួមដោយផ្ទាល់រវាង» អ៊ុយក្រែន និងរុស្ស៊ី។ លោក…

ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាក្ដីសង្ឃឹម

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ១ខ្នង មានចំនួន ៥…

កម្ពុជា រកឃើញវត្តមានសត្វព្រៃជិត ៥០ប្រភេទ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង

ភ្នំពេញ ៖ ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus), សត្វពង្រូល Sunda pangolin (Manis…

សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះ រោងច្រកផលិតចានស្នោ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះ រោងចក្រផលិតចានស្នោមួយកន្លែង ក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានពន្លត់បានទាំងស្រុងហើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ថា នៅវេលាម៉ោង១៦:១០នាទីល្ងាច…