បង្ក្រាបផ្ទះសំណាក់មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមនុស្សប្រុស ស្រី ជាច្រើននាក់

ភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តឆ្មក់ចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែង ដែលមានយីហោ «រ៉ាឌី» បានឃាត់ខ្លួនមនុស្សប្រុស ស្រី ជាច្រើននាក់ ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានការពារអនីតិជន និងប្រឆាំងការជួញដូរមនុស្ស ដោយមានការសម្របសម្រួលពី លោក ទុង រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចផ្ទះសំណាក់យីហោ «រ៉ាឌី» ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងអាជ្ញាធរបានចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវនៅទីតាំង ហើយបានឃាត់ខ្លួនមនុស្សមនុស្សប្រុសស្រីស្រីជាច្រើននាក់ ដែលនៅក្នុងទីតាំង ដើម្បីយកទៅសាកសួរ និងបំភ្លឺជុំវិញករណីនេះ។
ក្រោយបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ចបានបញ្ជូនមនុស្សប្រុសស្រីទៅកាន់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ ដើម្បីបន្តតាមនីតិវិធីច្បាប់៕


