ព្រៃវែង ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន ៤បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ និងខ្លោងទ្វារវត្តព្រះវិហារគុហ៍ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី…
Category: ព័ត៌មានជាតិ
កម្ពុជា ជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកប្រកាសអំពីការចាប់ផ្តើមដំណើរការនៃយន្តការនេះ ដោយអះអាងថា ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ…
សម្តេចតេជោ ៖ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ ជាអគាររដ្ឋធំជាងគេនៅកម្ពុជា ទំហំរហូតដល់ជាង ១៥ម៉ឺនម៉ែត្រការ៉េ
ភ្នំពេញ ៖ ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានកោតសរសើរថា អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺជាអគាររដ្ឋធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃក្រឡារហូតដល់ទៅជាង១៥ម៉ឺនម៉ែត្រការ៉េ។ ថ្លែងលើអង្គវេទិកា សម្ដេចតេជោ ហ៊ុន…
ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន ដើម្បីគាំទ្រដល់កម្លាំងជួរមុខ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ បាននឹងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានពន្ធនាគារ។ សូមជម្រាបជូនថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា…
ប្រតិបត្តិការ ចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើស Online Scams ក្នុងក្រុងប៉ោយប៉ែត បានរកឃើញ និងបង្រ្កាបជនបរទេស ១៣២នាក់
បន្ទាយមានជ័យ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងចំនួន៣ សង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញ និងបង្រ្កាបជនបរទេសចំនួន ១៣២នាក់ និងសម្ភារវត្ថុតាងសង្ស័យបម្រើឱ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយចំនួន។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១…
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ភាគីរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានណែនាំឱ្យគ្រប់ភាគីត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារ ឱ្យបានសមស្រប និងទាន់ពេលវេលា។ តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ…
គ្រោះធម្មជាតិ រន្ទះបាញ់គោងាប់១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
យោងតាមរបាយការណ៍ផ្លូវការពីរដ្ឋបាលឃុំជ័យឧត្ដម បានឱ្យដឹងថា រន្ទះបាញ់សត្វគោ ខាងលើនេះកើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១:២០នាទីរសៀល បណ្តាលអោយគោ១៩ក្បាល ងាប់ភ្លាមៗ ក្នុងនោះ ភូមិថ្មី ចំនួន៩ក្បាល និងភូមិស្រែឈូកចំនួន ១០ក្បាល ។ មន្ទីរព័ត៌មានខេត្តរតនគិរី បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារសត្វគោទាំងនោះស្ថិតនៅទីវាល និងក្រោមដើមឈើ…
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអភិបាល និងស្នងការថ្មីខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ការងារបោសសម្អាតបទល្មើស Online Scams
មណ្ឌលគិរី ៖ ក្នុងពិធីប្រកាសលោក គង់ គឹមនី ជាអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាពចាំបាច់នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ …
ជនជាតិចិន ១៧៣នាក់ និងជនជាតិវៀតណាម ១៣៧នាក់ទៀត ពាក់ព័ន្ធ Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើការបណ្តេញជនជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៣១០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា។…
តុលាការខេត្តកំពត សម្រេចផ្តន្ទាទោសជនជាតិចិនចំនួន ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់
កំពត ៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពតបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទជាជនជាតិចិនចំនួន៦នាក់ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង» ក្នុងបរិវេណអគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត…
