អាជ្ញាធរថៃ បញ្ជូនពលករខ្មែរចំនួន ៥១នាក់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

mnr By mnr July 1, 2026

បន្ទាយមានជ័យ ៖ អាជ្ញាធរថៃ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៦ បានបញ្ជូនពលករខ្មែរចំនួន ៥១នាក់ ឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីទទួលពលករខ្មែរ ក្រោមវត្តមាន ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ សេម មករា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ និងក្រុមការងារ។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានឱ្យដឹងថា ពលករខ្មែរ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន៥១នាក់ ក្នុងនោះស្រី១៦នាក់ ដែលបានយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជា បានជូនអាហារសម្រន់មានម្នាក់បាយ និងទឹក។

លោកបានបញ្ជាក់ថា ពលករខ្មែរចំនួន៥១នាក់ ដែលអាជ្ញាធរកម្ពុជាទទួលមានពលករខ្មែរធ្វើការងារដោយខុសច្បាប់ និងពលករខ្មែរដែលចាញ់បោកមេខ្យល់លួចឆ្លងដែនទៅរកការងារធ្វើ និងអាជីវករខ្មែរដែលលក់ដូរនៅផ្សាររ៉ូងក្លឿ ប្រទេសថៃ ដែលស្នាក់នៅដោយខុសច្បាប់ ត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញ។

ដោយឡែកកម្ពុជា បានបញ្ជូនជនជាតិថៃ ចេញ១លើក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ មានចំនួន៤៩នាក់ ស្រី១៨នាក់ ដែលឃាត់ខ្លួនពាក់ព័ន្ធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas) នៅក្រុងប៉ោយប៉ែត៕