ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៣ ឈ្មោះ «ដូលហ្វីន» (Dolphin) ដែលនឹងជះឥទ្ធិពលដល់អាកាសធាតុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦, ព្យុះនេះបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយនឹងបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ យោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក…
Author: mnr
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។…
ក្រសួងអប់រំ ៖ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ ទាំងអស់ ដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី២៨ ខែកក្កដា…
ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញដឹកនាំរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៩វត្ត ក្នុងស្រុកបាភ្នំ
ព្រៃវែង ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ រួមជាមួយក្រុមការងារ បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៩វត្ត មកពីបណ្តាវត្តក្នុងស្រុកបាភ្នំ នៅស្រុកបាភ្នំ ដោយក្នុង១វត្តទទួល ទៀនចំណាំព្រះស្សា១គូរ ស្លាកដក់១ អង្ករ១បេ…
ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ក្រុមឆបោក Online Scam ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានបោសសម្អាតស្ទើរតែ ១០០%
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងប្រាប់ US-ABC ថា ក្រុមឆបោក Online Scam ទ្រង់ទ្រាយធំ ត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ខណៈសមត្ថកិច្ច ក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀតផងដែរ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស…
ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៦-២០២៧ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦៕
៦ខែ ឆ្នាំ២០២៦ សមត្ថកិច្ច បានឃាត់ស្ត្រីខ្មែរជិត ២០០នាក់ ក្រោយសង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតី
ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានផ្អាកដំណើរការស្រ្តីខ្មែរចំនួន១៩៨នាក់។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់…
រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ៣លានដុល្លារអាមេរិក ដល់វិស័យការពារជាតិកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ៥០០លានយ៉េន ស្មើនឹងប្រមាណ ៣លានដុល្លារអាមេរិក ដល់វិស័យការពារជាតិកម្ពុជា។ ពិធីចុះហត្ថលេខាលើការផ្តល់ជំនួយតាមរយៈលិខិតប្ដូរសារស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី…
ហ្វីលីពីនថ្កោលទោសវីដេអូ «រើសអើង ជាតិសាសន៍» របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចិន
ម៉ានីល៖ ប្រទេសហ្វីលីពីនបានថ្កោលទោសយ៉ាងខ្លាំងចំពោះកាសែតរដ្ឋចិន China Daily ចំពោះការ ចេញផ្សាយវីដេអូដែលបង្កើតឡើងដោយ Al ដែលពណ៌នាអំពីជនជាតិហ្វីលីពីនថាជាស្វា ដោយនិយាយថារូបភាព «រើសអើងជាតិសាសន៍» គឺជាការ «ប្រមាថ គួរឱ្យព្រួយបារម្ភ និងមិនអាចទទួលយកបាន» និងគ្មានមនុស្សធម៌។ ទីក្រុងម៉ានីលបានទាមទារឱ្យលុបវីដេអូដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់កាសែត China Daily នៅថ្ងៃទី 10…
អាជ្ញាធរមីន ណែនាំឱ្យពង្រឹង និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានណែនាំឱ្យពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ បើតាមសេចក្ដីណែនាំរបស់ អាជ្ញាធរមីន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ថា យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក…
