ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញដឹកនាំរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៩វត្ត ក្នុងស្រុកបាភ្នំ

mnr By mnr July 24, 2026

ព្រៃវែង ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ រួមជាមួយក្រុមការងារ បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៩វត្ត មកពីបណ្តាវត្តក្នុងស្រុកបាភ្នំ នៅស្រុកបាភ្នំ ដោយក្នុង១វត្តទទួល ទៀនចំណាំព្រះស្សា១គូរ ស្លាកដក់១ អង្ករ១បេ ត្រីខ២យួរ មី២កេះ ទឹកផ្លែឈើ២កេះ ទឹកសុទ្ធ២កេះ ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ អំបិល ស្ករស ប៊ីចេង ឆៃប៉ូវ ត្រីងៀត និងបច្ច័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានប្រគល់ក្រម៉ា និងថវិកាជូនយាយជី តាជី ចាស់ព្រឹទ្ធាចារ្យចំនួន៣០នាក់ ផងដែរ។ ពិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំស្រុក ឃុំ មន្ត្រីរាជការ តាអាចារ្យ តាជី យាយជី ចំនួន២១៧អង្គ/នាក់។

អនុវត្តន៍តាមផែនសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ក្រុមការងារបានចុះប្រគេនទៀនចំណាំព្រះវស្សាចាប់ពីថ្ងៃ២១ ដែលគ្រោងនឹងបញ្ចប់ចំនួន៤១វត្ត ទូទាំងស្រុក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦៕