ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២៧នាក់ នៅក្នុងមូលដ្ឋានភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មកថា មានករណីប្រើប្រាស់គ្រឿងញៀន កក្នុងមូលដ្ឋានរបស់ពួកគាត់។ ភ្លាមៗឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ…
Author: mnr
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។ សារជំរុញនិងណែនាំ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស…
ធនាគារពិភពលោក ប្តេជ្ញាពង្រីកកិច្ចប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព…
ក្រសួងមហាផ្ទៃ, និយ័តករបរធនបាលកិច្ច និងរដ្ឋបាលសាលាខេត្តសៀមរាប រៀបចំសិក្ខាសាលា ស្ដីពីការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
សៀមរាប ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.), ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានសហការរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើត…
ក្រសួងអប់រំ ណែនាំពីការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស។ អនុលោមតាមច្បាប់ស្តីពីការអប់រំ ដែលបានកំណត់អំពីសិទ្ធិ ករណីយកិច្ចរបស់អ្នកសិក្សា មាតាបិតា ឬ អ្នកអាណាព្យាបាល និងសិទ្ធិនិងកាតព្វកិច្ចរបស់បុគ្គលិកអប់រំ និងអនុលោមតាមកម្មវិធីសិក្សាព្រមទាំងសេចក្តីណែនាំ…
លោក Trump ទាមទារឱ្យប្រទេសដទៃទៀតជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
PALM BEACH, Flonda៖ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនាថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយប្រទេសចំនួន៧អំពីការជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយអំពាវនាវឱ្យ ប្រទេសទាំងនោះជួយការពារកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រនេះ ដែលទីក្រុងតេអេរ៉ង់បានរារាំងចរាចរណ៍កប៉ាល់ដឹកប្រេងភាគច្រើន។ ដោយសារជម្លោះនេះបង្កើតភាពចលាចលនៅទូទាំងមជ្ឈិមបូព៌ា និងធ្វើឱ្យទីផ្សារថាមពលពិភពលោក រង្គោះរង្គើនៅក្នុងសប្តាហ៍ទី៣នៃសង្គ្រាម។ លោក…
កម្ពុជា បន្ដបណ្ដេញជនជាតិចិន ៣៣៥នាក់ទៀត ចេញពីប្រទេស បន្ទាប់ពីពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣៣៥នាក់ទៀត ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឧបនាយករដ្ឋមន្ត្រី…
ករណីឃាតកម្មបាញ់សម្លាប់ នៅស្រុកត្បូងឃ្មុំ បានបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់
ត្បូងឃ្មុំ ៖ នៅព្រឹក១៦ ខែមីនា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះម្នាក់ជាម្ចាស់ឃ្លាំងអង្ករ។ ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងផ្ទះវីឡារបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប៉ុន្ដែទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានករណីឃាតកម្មនេះកើតឡើង គេមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕
ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand លុបចោលជើងហោះហើរចំនួន១១០០ជើង ដោយសារតម្លៃប្រេងឥន្ធនៈ
Willington៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនាថា ខ្លួននឹងលុបចោលជើងហោះហើរចំនួន ១១០០ជើង ក្នុងរយៈពេល២ខែខាងមុខ ដោយសារផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោក Nikhil Ravishankar នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បាននិយាយថា ប្រហែល៥%នៃជើងហោះហើររបស់ខ្លួននឹងត្រូវលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន ៤៤.០០០ នាក់។…
អ៊ីរ៉ង់ប្តេជ្ញាបិទច្រកសមុទ្រ Hormuz បន្តទៀត
ឌូបៃ៖ មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់លោក Mojtaba Khamenei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអានដោយពិធីករទូរទស្សន៍ម្នាក់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តប្រយុទ្ធ និងបិទច្រកសមុទ្រ Hormuz ដែលជាពាក្យសម្តីដំបូងចាប់តាំងពីលោកបានឡើងស្នងតំណែងពីឪពុករបស់លោកដែលត្រូវបានសម្លាប់។ នៅក្នុងសុន្ទរកថាលោក Khamenei បាននិយាយថា ប្រទេសជិតខាងរបស់អ៊ីរ៉ង់គួរតែបិទមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅលើទឹកដីរបស់ពួកគេ ព្រោះអ៊ីរ៉ង់នឹងបន្តវាយប្រហារ។ លោក Khamenei បានមានប្រសាសន៍ទៀតថានេះជា…
