ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand លុបចោលជើងហោះហើរចំនួន១១០០ជើង ដោយសារតម្លៃប្រេងឥន្ធនៈ

mnr By mnr March 13, 2026

Willington៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនាថា ខ្លួននឹងលុបចោលជើងហោះហើរចំនួន ១១០០ជើង ក្នុងរយៈពេល២ខែខាងមុខ ដោយសារផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។

លោក Nikhil Ravishankar នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បាននិយាយថា ប្រហែល៥%នៃជើងហោះហើររបស់ខ្លួននឹងត្រូវលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន ៤៤.០០០ នាក់។

លោកបានមានប្រសាសន៍ទៀតថា ជើងហោះហើរដែលត្រូវបានលុបចោលភាគច្រើនគឺនៅក្នុងស្រុកក្នុងប្រទេសនូវែលសេឡង់ ប៉ុន្តែក៏នឹងរួមបញ្ចូលជើងហោះហើរអន្តរជាតិមួយចំនួនផងដែរ។

លោកបានបន្ថែមថា ការលុបចោលជើងហោះហើរនេះនឹងជួយរក្សាការហោះហើរឲ្យមានតម្លៃសមរម្យតាមដែលអាចធ្វើទៅបាន និងធានាថាក្រុមហ៊ុនមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ។

ប្រភព: CNA news