ករណីឃាតកម្មបាញ់សម្លាប់ នៅស្រុកត្បូងឃ្មុំ បានបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់

mnr By mnr March 16, 2026

ត្បូងឃ្មុំ ៖ នៅព្រឹក១៦ ខែមីនា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះម្នាក់ជាម្ចាស់ឃ្លាំងអង្ករ។

ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងផ្ទះវីឡារបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប៉ុន្ដែទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានករណីឃាតកម្មនេះកើតឡើង គេមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕