អ៊ីរ៉ង់ប្តេជ្ញាបិទច្រកសមុទ្រ Hormuz បន្តទៀត

mnr By mnr March 13, 2026

ឌូបៃ៖ មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់លោក Mojtaba Khamenei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអានដោយពិធីករទូរទស្សន៍ម្នាក់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តប្រយុទ្ធ និងបិទច្រកសមុទ្រ Hormuz ដែលជាពាក្យសម្តីដំបូងចាប់តាំងពីលោកបានឡើងស្នងតំណែងពីឪពុករបស់លោកដែលត្រូវបានសម្លាប់។

នៅក្នុងសុន្ទរកថាលោក Khamenei បាននិយាយថា ប្រទេសជិតខាងរបស់អ៊ីរ៉ង់គួរតែបិទមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅលើទឹកដីរបស់ពួកគេ ព្រោះអ៊ីរ៉ង់នឹងបន្តវាយប្រហារ។

លោក Khamenei បានមានប្រសាសន៍ទៀតថានេះជា «ការសងសឹករបស់អ៊ីរ៉ង់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងចំនួនកំណត់មួយប៉ុណ្ណោះ »។

មន្ត្រីអ៊ីរ៉ង់បាននិយាយថាលោក Khamenei បានរងរបួសស្រាល។ លោកបានថ្លែងនៅក្នុងសុន្ទរកថារបស់លោកថា ភរិយា ប្អូនស្រី និងសមាជិកគ្រួសារផ្សេងទៀតរបស់លោកក៏ត្រូវបានសម្លាប់ផងដែរ។

ប្រភព: CNA news