រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើអ្នកផ្គត់ផ្គង់ជី ថ្នាំ សម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករ សម្រាប់យកទៅប្រើប្រាស់ នៅរដូវបង្កបង្កើនផល

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើអ្នកផ្គត់ផ្គង់ជី ថ្នាំ សម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបាន សម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផល។

ការស្នើរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលនៃតម្លៃជីកសិកម្ម ក្នុងបរិបទនៃសម្ពាធទីផ្សារសកលបណ្ដាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា។

ជាបឋមអង្គប្រជុំ បានពិនិត្យឃើញថា នៅកម្ពុជានឹងមិនខ្វះខាតជី ថ្នាំសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មនោះទេ ប៉ុន្តែសម្ពាធទីផ្សារសកលបណ្តាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃកើនឡើង។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានស្នើសុំឱ្យអ្នកផ្គត់ផ្គង់ជី ថ្នាំសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបានសម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ៕



