ក្រសួងមហាផ្ទៃ ផ្អាកមុខងារ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ដ្រី ៣រូបទៀត ជាបណ្ដោះអាសន្ន

mnr By mnr March 13, 2026

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចផ្អាកមុខងារមន្ត្រីពន្ធនាគារ នៃពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ឱ្យមកបម្រើការងារ នៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន ៤រូប។

សូមបញ្ជាក់ថា មន្ដ្រីពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានផ្អាកមុខងារជាបណ្ដោះអាសន្ន រួមមាន ៖

១- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។

២- លោកវរអគ្គានុរក្សថ្នាក់លេខ២ ជាន់ រចនា ប្រធានការិយាល័យប្រតិបត្តិ។

៣- លោកអគ្គានុរក្សថ្នាក់លេខ១ ងួន រតនៈ អនុប្រធានការិយាល័យប្រតិបត្តិ។

៤- លោកអគ្គានុរក្សថ្នាក់លេខ១ ពុម្ភ រតនៈ ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ៕