សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ២៧នាក់ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

mnr By mnr March 18, 2026

ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២៧នាក់ នៅក្នុងមូលដ្ឋានភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មកថា មានករណីប្រើប្រាស់គ្រឿងញៀន កក្នុងមូលដ្ឋានរបស់ពួកគាត់។

ភ្លាមៗឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញ ដឹកបញ្ជារដោយលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនប្រឆាំងគ្រឿងញៀន ហើយបានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ២៧នាក់។

បច្ចុប្បន្នជនសង្ស័យទាំង២៧នាក់ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅមណ្ឌលកែប្រែ៕