រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះបណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

បាត់ដំបង ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦…

មេដឹកនាំបេឡារុស លោក Lukashenko បំពេញទស្សនកិច្ចកូរ៉េខាងជើងជាលើកដំបូង

សេអ៊ូល៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធ ទី២៥ ខែមីនា ដោយប្រទេសទាំងពីរទទួលទណ្ឌកម្មពីលោកខាងលិច និងមានភាពស្និទ្ធស្នាលជាមួយរុស្ស៊ី និងត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សដូចគ្នា។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស Belta បានរាយការណ៍ថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ។ ប្រទេសទាំងពីរបានជួយទីក្រុងមូស្គូក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដោយទីក្រុង Pyongyang…

នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើមិត្តជប៉ុន គៀងករអ្នកវិនិយោគរបស់ខ្លួន មកដាក់បណ្ដាក់ទុន នៅខេត្តស្វាយរៀងបន្ថែមទៀត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានស្នើឱ្យមិត្តជប៉ុនតាមរយៈ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយគៀងករអ្នកវិនិយោគខ្លួនមកបណ្តាក់ទុននៅខេត្តស្វាយរៀងបន្ថែមទៀត ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា…

ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាកើនឡើង៨០% ពីប្រមាណ ៣០៩លានម៉ែត្រគូប នៅឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦លានម៉ែត្រគូប នៅឆ្នាំ២០២៥

ស្វាយរៀង ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ការឱ្យដឹងរបស់ លោករដ្ឋមន្ដ្រី ហែម…

ក្រសួងមុខងារសាធារណៈ បន្តប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។  ក្នុងឆ្នាំ២០២៥…

ក្រសួងការពារជាតិ ៖ សារព័ត៌មានថៃ ចុះផ្សាយដោយដកស្រង់សម្តីប្រធានចារកម្មថៃ ដែលលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងគ្មានមូលដ្ឋាន

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឆ្លើយតបវិញថា សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ នោះ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា…

ភាគហ៊ុនអាស៊ីធ្លាក់ចុះ ខណៈអាមេរិក និងអ៊ីរ៉ង់គំរាមគ្នាទៅវិញទៅមក

ទីផ្សារភាគហ៊ុនសំខាន់ៗនៅអាស៊ីបានធ្លាក់ចុះកាលពីថ្ងៃចន្ទទី២៣ ខែមីនាបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានគំរាមបង្កើនសង្គ្រាម ខណៈដែលសង្គ្រាមអ៊ីរ៉ង់ចូលដល់សប្តាហ៍ទី៤ទៅហើយ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃសៅរ៍ទី២១ ខែមីនាថា លោកនឹង «បំផ្លាញ» រោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបើកផ្លូវ ដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រហ័រមូស។ អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារបែបនេះដោយកំណត់ គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ រួមទាំងកន្លែងផលិតថាមពលផងដែរ។ ចំណែកប្រទេសជប៉ុន…

រដ្ឋមន្រ្តីក្រសួងរ៉ែ ស្នើប្រជាពលរដ្ឋចូលរួមប្រើអគ្គិសនីដោយសន្សំចៃ ទោះបីមានអគ្គិសនីប្រើគ្រប់គ្រាន់ក៏ដោយ

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋបានស្នើទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំចៃទាំងអស់គ្នា ទោះបីមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ រដ្ឋមន្រ្តីក្រសួងរ៉ែ បានលើកឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើសប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំចៃផងដែរ ។  លោកថា ការប្រើប្រាស់សន្សំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រ ត្រូវដាក់២៤ដឺក្រេបានហើយ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយជំងឺរបេង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមា នៃអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ…

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជាដល់កម្លាំងនគរបាល ត្រូវបន្ដបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យអស់ពីកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាល ត្រូវបន្ដបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញលើឆាកអន្ដរជាតិ។ ការដាក់បទបញ្ជាជាថ្មីរបស់ នាយឧត្តមសេនីយ៍ ស…