លោក Zelensky ចង់ជួបពិភាក្សាទល់មុខគ្នាជាមួយលោក Putin

mnr By mnr June 5, 2026

លោក Volodymyr Zelensky បានអំពាវនាវឱ្យមានជំនួបទល់មុខគ្នារវាងលោក និងលោក Vladimir Putin ដើម្បីពិភាក្សាបញ្ចប់សង្គ្រាម។

នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី មេដឹកនាំអ៊ុយក្រែនបាននិយាយថា វានឹង «ខុស ក្នុងការរង់ចាំ» រហូតដល់មានសង្គ្រាមនៅអឺរ៉ុបក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ម្តងទៀតដោយបន្ថែមថា សន្តិភាពអាចកើតឡើង «តាមរយៈការចូលរួមដោយផ្ទាល់រវាង» អ៊ុយក្រែន និងរុស្ស៊ី។

លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែមិថុនាថា លោកគិតថា «វានឹងអស្ចារ្យណាស់» ប្រសិនបើមេដឹកនាំទាំងពីរជួបគ្នា។ វិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួនបានទទួលលិខិតនោះ ហើយលោក ពូទីន នឹងត្រូវបានជូនដំណឹងអំពីលិខិតពេលក្រោយ។

លោក Zelenaky បាននិយាយថា ជនជាតិរុស្ស៊ីបានធុញទ្រាន់នឹងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់អ៊ុយក្រែន ការខ្វះខាតប្រេងឥន្ធនៈ និងការកើនឡើងនៃតម្លៃ ក៏ដូចជាសង្គ្រាមផងដែរ។

លោក Zelensky បានបន្ថែមថា ការចរចាផ្ទាល់អាចធ្វើឡើងនៅក្នុងប្រទេសដូចជាប្រទេសស្វីស ឬតួកគី។

ប្រភព: BBC news