អ៊ីរ៉ង់ពន្យារពេលពិធីដង្ហែសពលោក Khamenei ខណៈដែលអ៊ីស្រាអែលគំរាមសម្លាប់អ្នកស្នងតំណែងបន្តទៀត

ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅទីក្រុងតេអេរ៉ង់ ត្រូវបានពន្យារពេល នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រូវបានគេធ្វើឃាត រួមជាមួយសមាជិកគ្រួសារ ក្នុងការវាយប្រហារតាមអាកាសរួមគ្នាដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីមន្ត្រីម្នាក់ដែលលើកឡើងពីបញ្ហាភស្តុភារសម្រាប់ការពន្យារពេលហែសព រួមទាំងសំណើពីប្រជាជននៅតាមខេត្តផ្សេងៗគ្នាឱ្យចូលរួមពិធីនេះ។ ការរៀបចំពិធីបុណ្យសពកំពុងដំណើរការ ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន ហើយការគំរាមកំហែងដែលអាចកើតមាននៃការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើការជួបជុំគ្នានៃការកាន់ទុក្ខដ៏ធំនេះ។ …

នាវាមុជទឹកអាមេរិកបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅស្រីលង្កា បណ្តាលឲ្យស្លាប់យ៉ាងតិច ៨០នាក់

ហ្គាលឡេ ស្រីលង្កា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែមីនា ថា នាវាមុជទឹកអាមេរិកមួយគ្រឿងបានពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា។ អនុរដ្ឋមន្ត្រីការបរទេសស្រីលង្កាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើនាវាចម្បាំង IRIS Dena ដែលកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញពីកំពង់ផែភាគខាងកើតនៃប្រទេសឥណ្ឌា។ លោក Hegseth…

ហេដ្ឋារចនាសម្ព័ន្ធប្រេងរងការវាយប្រហារនៅឈូងសមុទ្រពែរ្ស ខណៈអ៊ីរ៉ង់បន្តវាយបក

មូស្កាត់, ប្រទេសអូម៉ង់៖ ហេដ្ឋារចនាសម្ព័ន្ធប្រេងបានរងការវាយប្រហារពីអ៊ីរ៉ង់នៅក្នុងប្រទេសឈូងសមុទ្រនៅថ្ងៃអង្គារ ទី៣ ខែមីនា ដោយក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសកាតាបានបញ្ឈប់ការផលិតវត្ថុធាតុដើមសំខាន់ៗមួយចំនួន បន្ទាប់ពីការវាយប្រហារលើទីតាំង២កន្លែង។ ទន្ទឹមនឹងនេះ ដ្រូនបានវាយប្រហារធុងប្រេងឥន្ធនៈមួយនៅក្នុងប្រទេសអូម៉ង់និងនៅអារ៉ាប់រួម តំបន់ស្តុកប្រេងមួយត្រូវបានវាយប្រហារដោយដ្រូន ខណៈដែលអ៊ីរ៉ង់ហាក់ដូចជាពង្រីកគោលដៅរបស់ខ្លួនដែលហួសពីទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន QatarEnergy ដែលគ្រប់គ្រងដោយរដ្ឋកាតា បាននិយាយថា ខ្លួននឹងបញ្ឈប់ការផលិតសារធាតុមួយចំនួន រួមមាន អ៊ុយរ៉េ ប៉ូលីមែរ មេតាណុល…

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា គុយវ៉ែតបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួន

ទីក្រុងគុយវ៉ែត- ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃចន្ទថា ការការពារដែនអាកាសរបស់ប្រទេសគុយវ៉ែតបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 ចំនួន ៣ គ្រឿងរបស់សហរដ្ឋអាមេរិកដោយអចេតនា ក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងសកម្មកាលពីថ្ងៃចន្ទ ដោយពណ៌នាថាវាជាឧប្បត្តិហេតុបាញ់ប្រហារដោយក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថាសមាជិកទាំង ៦ នាក់ដែលត្រូវបានលោតចេញពីយន្តហោះដោយសុវត្ថិភាព ត្រូវបានជួយសង្គ្រោះ។ គុយវ៉ែតបានទទួលស្គាល់ឧប្បត្តិហេតុនេះ ហើយការស៊ើបអង្កេតលើមូលហេតុកំពុងដំណើរការ។ រូបភាពវីដេអូបានបង្ហាញយន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានធ្លាក់ពីលើប្រទេសគុយវ៉ែតនៅព្រឹកថ្ងៃចន្ទ ខណៈដែលមនុស្សម្នាក់អាចត្រូវបានគេមើលឃើញកំពុងលោតឆ័ត្រយោង។ ទីតាំងនេះត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាបានថតនៅក្នុងតំបន់អាល់ចារ៉ានៃប្រទេសគុយវ៉ែត។ ប្រភព:…

ប្រជាជនអ៊ីរ៉ង់ភៀសខ្លួនឆ្លងព្រំដែនចូលក្នុងប្រទេសទួរគី

កាព្រីកូ, តួកគី- ជនជាតិអ៊ីរ៉ង់រាប់រយនាក់បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសតួកគីនៅរសៀលថ្ងៃចន្ទ ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានពង្រីកកាន់តែខ្លាំងឡើង នេះបើយោងតាមសាក្សីម្នាក់របស់រ៉យទ័រ ដោយអ្នកដែលមកដល់បាននិយាយអំពីការភ័យខ្លាចនៅទីក្រុងតេអេរ៉ង់ និងតម្រង់ជួរនៅតាមស្ថានីយប្រេងឥន្ធនៈ។ នៅពេលព្រឹក ប្រទេសទួរគីបាននិយាយថា ការឆ្លងកាត់អ្នកដំណើរមួយថ្ងៃនៅច្រកព្រំដែនទួរគី-អ៊ីរ៉ង់ទាំង៣ត្រូវបានផ្អាកទៅវិញទៅមក ដោយប្រទេសទួរគីអនុញ្ញាតឱ្យតែពលរដ្ឋរបស់ខ្លួន និងជនជាតិប្រទេសទី៣ចូលប៉ុណ្ណោះ។ នៅថ្ងៃអាទិត្យ អ្នកធ្វើដំណើរបានប្រាប់រ៉យទ័រថា ពលរដ្ឋអ៊ីរ៉ង់មួយចំនួនកំពុងត្រូវបានបញ្ឈប់មិនឱ្យឆ្លងកាត់ចូលទៅក្នុងប្រទេសទួរគីទេ។ បុរសម្នាក់មកពីរដ្ឋធានីអ៊ីរ៉ង់ ដែលបានបដិសេធមិនប្រាប់ឈ្មោះ គាត់បាននិយាយថា គាត់បានទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅថ្ងៃដំបូងនៃសង្គ្រាមនៅទីក្រុងតេអេរ៉ង់…

ទាហានអាមេរិកស្លាប់៣នាក់នៅក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យទី១ ខែមីនាថា កងទ័ពអាមេរិកចំនួន៣នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលជាគ្រោះថ្នាក់ដំបូងនៃប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។ អ្នកស្លាប់ និងរបួសទាំងនេះ ត្រូវបានប្រកាសនៅថ្ងៃទី២នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងជម្លោះថ្មីមួយ ដែលមិនអាចទាយទុកជាមុនបាន ដែលបាននាំឱ្យមានការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei រួចទៅហើយ។ ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក…

អត្រាកំណើតនៅប្រទេសជប៉ុនធ្លាក់ចុះរយៈពេល ១០ ឆ្នាំជាប់ៗគ្នា

តូក្យូ៖ ចំនួនកំណើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះសម្រាប់ឆ្នាំទី ១០ ជាប់ៗគ្នាក្នុងឆ្នាំ ២០២៥ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកុម្ភៈ ដែលបង្ហាញពីបញ្ហាប្រឈមសម្រាប់នាយករដ្ឋមន្ត្រី Sanae Takaichi។ ទិន្នន័យបឋមរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ទារកសរុបចំនួន ៧០៥.៨០៩ នាក់បានកើតនៅក្នុងប្រទេសជប៉ុន ដែលធ្លាក់ចុះ ២,១ ភាគរយបើធៀបពីឆ្នាំ ២០២៤។…

ក្រុមហ៊ុន Ford ប្រមូលរថយន្តចំនួន ៤,៣ លានគ្រឿងនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាសូហ្វវែរ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Ford Motor (F.N) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈនេះថា ខ្លួនកំពុងប្រមូលរថយន្តភីកអាប់ និងរថយន្ត SUV ចំនួន ៤,៣ លានគ្រឿងនៅសហរដ្ឋអាមេរិក ដោយសារតែកំហុសកម្មវិធីសូហ្វវែរ ដែលអាចបណ្តាលឱ្យហ្វ្រាំងមិនដំណើរការ និងភ្លើងខាងក្រៅខូច។ ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បាននិយាយថា ការប្រមូលរថយន្តមកវិញនេះ រួមមានរថយន្ត…

នាយករដ្ឋមន្ត្រីអូស្ត្រាលីត្រូវបានជម្លៀសចេញពីផ្ទះ បន្ទាប់ពីមានការគំរាមកំហែងបំផ្ទុះគ្រាប់បែក

ស៊ីដនី៖ ប៉ូលីសបាននិយាយថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅដ្ឋានផ្លូវការរបស់លោកនៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ដោយសារតែការគំរាមកំហែងបំផ្ទុះគ្រាប់បែក។ លោកអាល់បានីត្រូវបានជម្លៀសចេញពី The Lodge ដែលជាលំនៅដ្ឋានផ្លូវការរបស់គាត់នៅក្នុងរដ្ឋធានី Canberra។ ពួកគេបាននិយាយថា «ការស្រាវជ្រាវយ៉ាងហ្មត់ចត់លើស្ថាប័នការពារមួយត្រូវបានធ្វើឡើង ហើយមិនមានអ្វីគួរឲ្យសង្ស័យត្រូវបានរកឃើញទេ» ដោយបន្ថែមថា «បច្ចុប្បន្នមិនមានការគំរាមកំហែងដល់សហគមន៍…

អ៊ីរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងទិញមីស៊ីលលឿនជាងសំឡេងពីចិន

ទីក្រុងឡុងដ៍៖ យោងតាមប្រភពដែលដឹងព័ត៌មានចំនួនប្រាំមួយនាក់ ដែលបានដឹងអំពីការចរចានេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីទិញមីស៊ីលប្រឆាំងនាវាចម្បាំង ខណៈដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំមួយនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលមានការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមនេះ។ ប្រភពដដែលនេះបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីល CM-302 ដែលផលិតនៅប្រទេសចិនជិតបញ្ចប់ហើយ ទោះបីជាមិនទាន់មានកាលបរិច្ឆេទដឹកជញ្ជូនក៏ដោយ។ មីស៊ីលល្បឿនលឿនជាងសំឡេងទាំងនេះបាញ់បានចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រ ហើយត្រូវបានរចនាឡើងដើម្បីគេចពីការការវាយបក ដោយវាហោះហើរទាប និងលឿន។ ការដាក់ពង្រាយមុីសីលទាំងនេះនឹងបង្កើនសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងខ្លាំង…