ហេដ្ឋារចនាសម្ព័ន្ធប្រេងរងការវាយប្រហារនៅឈូងសមុទ្រពែរ្ស ខណៈអ៊ីរ៉ង់បន្តវាយបក

mnr By mnr March 4, 2026

មូស្កាត់, ប្រទេសអូម៉ង់៖ ហេដ្ឋារចនាសម្ព័ន្ធប្រេងបានរងការវាយប្រហារពីអ៊ីរ៉ង់នៅក្នុងប្រទេសឈូងសមុទ្រនៅថ្ងៃអង្គារ ទី៣ ខែមីនា ដោយក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសកាតាបានបញ្ឈប់ការផលិតវត្ថុធាតុដើមសំខាន់ៗមួយចំនួន បន្ទាប់ពីការវាយប្រហារលើទីតាំង២កន្លែង។

ទន្ទឹមនឹងនេះ ដ្រូនបានវាយប្រហារធុងប្រេងឥន្ធនៈមួយនៅក្នុងប្រទេសអូម៉ង់និងនៅអារ៉ាប់រួម តំបន់ស្តុកប្រេងមួយត្រូវបានវាយប្រហារដោយដ្រូន ខណៈដែលអ៊ីរ៉ង់ហាក់ដូចជាពង្រីកគោលដៅរបស់ខ្លួនដែលហួសពីទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុន QatarEnergy ដែលគ្រប់គ្រងដោយរដ្ឋកាតា បាននិយាយថា ខ្លួននឹងបញ្ឈប់ការផលិតសារធាតុមួយចំនួន រួមមាន អ៊ុយរ៉េ ប៉ូលីមែរ មេតាណុល និងអាលុយមីញ៉ូម បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហាររោងចក្រកែច្នៃឧស្ម័ន២កន្លែង។

ការប្រកាសនេះបានជំរុញឱ្យតម្លៃអាលុយមីញ៉ូមកើនឡើង ២%ភ្លាមៗនៅលើផ្សារហ៊ុន London Metal Exchange។

ប្រភព: CNA news